រដ្ឋបាលខេត្តព្រះសីហនុ ជូនដំណឹងអំពីលក្ខខណ្ឌ និងការណែនាំលើការងារគ្រប់គ្រងអាជីវកម្ម
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្ដីណែនាំលើការងារគ្រប់គ្រងអាជីវកម្មកាស៉ីណូ សណ្ឋាគារ ភោជនីយដ្ឋាន អគារស្នាក់នៅរួម និងម្ចាស់អាជីវកម្មមួយចំនួនទៀត ដោយបង្ហាញអំពីការកែប្រែ និងលក្ខខណ្ឌមួយចំនួន។
ការចេញសេចក្ដីណែនាំនេះ ដោយសារមើលឃើញថា ក្នុងរយៈពេលកន្លងមក រដ្ឋបាលខេត្តព្រះសីហនុ បានសង្កេតឃើញមានទីតាំងអាជីវកម្មកាស៊ីណូ សណ្ឋាគារ ភោជនីយដ្ឋាន អគារស្នាក់នៅរួម និងអាជីវកម្មមួយចំនួន ក្រោយពីបានទទួលសិទ្ធិប្រកបអាជីវកម្មពីរាជរដ្ឋាភិបាល .ពីក្រសួង. ស្ថាប័នមានសមត្ថកិច្ចរួចហើយ មិនបានជូនដំណឹងអំពីការបើកដំណើរការអាជីវកម្មរបស់ខ្លួនមក រដ្ឋបាលខេត្ត .សមត្ថកិច្ចដែលពាក់ព័ន្ធ មិនបានលើកស្លាកសម្គាល់ឈ្មោះទីតាំងប្រកបអាជីវកម្មរបស់ខ្លួននៅឡើយ។
រដ្ឋបាលខេត្ត បានថ្លែងថា មានទីតាំងខ្លះទៀតបានហ៊ុំព័ទ្ធរបងបិទបាំងជិត ដែលធ្វើឲ្យអាជ្ញាធរមានសមត្ថកិច្ចពិបាកក្នុងការត្រួតពិនិត្យទីតាំងនីមួយៗ និង បង្កលក្ខណៈដល់ជនឆ្លៀតឱកាសប្រព្រឹត្តបទល្មើសផ្សេងៗដូចជា ការបង្ខាំងមនុស្សដើម្បីកេងប្រវ័ញ្ចកម្លាំងពលកម្ម ការជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ និងការប្រព្រឹត្តអំពើល្មើសច្បាប់ប្រទេសកម្ពុជា។
ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការគ្រប់គ្រងទីតាំងអាជីវកម្មកាស៊ីណូ សណ្ឋាគារ ភោជនីយដ្ឋាន អគារស្នាក់នៅរួម និងម្ចាស់អាជីវកម្មនានាឲ្យបានល្អប្រសើរ និងស្របទៅតាមច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តនានា ៕