**ក្មេងទំនើងជិត១០០នាក់ ត្រូវសមត្ថកិច្ចបង្ក្រាបបញ្ជូនទៅឆ្លងឆ្នាំក្នុងពន្ធនាគារ**នាយករដ្ឋមន្ដ្រី ណែនាំខេត្តភាគឦសានទាំង៤ ត្រូវយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យា**រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា អបអរសាទរ លោក រឿង ក្វាង បាក់ ទទួលការតែងតាំងជាប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម ប្រចាំកម្ពុជា**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នាយ៉ាងសស្រាក់សស្រាំជាមួយស្មារតីបុរេសកម្ម និង ការទទួលខុសត្រូវខ្ពស់ ក្នុងដំណើរការនៃការរៀបចំកម្មវិធីពិសេសនេះ**សម្តេចធិបតី រំលេចលក្ខណៈពិសេសសំខាន់ៗចំនួន៥ សម្រាប់កម្មវិធីពិសេសនៅភូមិភាគឦសាន**យុទ្ធសាស្ត្រអភិវឌ្ឍន៍សម្របសម្រួលក្នុងតំបន់៖គន្លឹះសម្រាប់បើកច្រកទ្វារឆ្ពោះទៅវិបុលភាពរួមនិងទំនើបកម្ម —–**បទវិភាគ៖គោលនយោបាយដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិកបានបំផ្លាញផលប្រយោជន៍ទាំងអ្នកដទៃផងនិងខ្លួនឯងផងដែរ ចុងក្រោយគង់តែចំណេញដាច់ចំណងជាក់ជាមិនខាន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងក្រុមហ៊ុន KESS Innovation PLC**សម្តេចធិបតី៖ កម្មវិធីលើកទឹកចិត្តសម្រាប់ការវិនិយោគនៅក្នុងខេត្តភាគឦសាន មិនមែនធ្វើសម្រាប់តែអ្នកវិនិយោគបរទេសនោះទេ**លោកត្រាំ នឹងដាក់ពន្ធថ្មីបន្ថែមចំនួន ៨៤% លើទំនិញទាំងអស់ពីប្រទេសចិន**ចិនពេញចិត្តនឹងស្វែងយល់អំពីវប្បធម៌របស់កម្ពុជា នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ——————**ក្រុមអ្នកវិភាគ៖ Apple គឺជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយដែលស្ថិតក្នុងចំណោមក្រុមហ៊ុនប្រឈមមុខនឹងសង្គ្រាមពាណិជ្ជកម្មច្រើនបំផុត ដោយសារតែការពឹងផ្អែកខ្លាំងលើប្រទេសចិនដែលប្រឈមនឹងពន្ធ ៥៤%**ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងការងារ រៀបចំពិធីសូត្រមន្តលើករាសីសម្រាប់ឆ្នាំថ្មី**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបាឋកថាលើភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ស្តីពី «ក្រិត្យក្រមនៃមូលដ្ឋានវិចារវិទ្យាសម្ភារនិយម»**សម្តេចបវរធិបតី៖ «ភាពតភ្ជាប់» គឺជាចំណោទនៃកត្តាភូមិសាស្ត្រដ៏លំបាកមួយ**កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមការងារ ឧក្រិដ្ឋកម្មឆ្លងដែន ស្តីពីការរត់ពន្ធអាវុធលើកទី៧**សម្តេចបវរធិបតី៖ ការបង្កើត CLV-DTA គឺដើម្បីចង្អុលទិសឱ្យដៃគូ ជួយជំរុញការអភិវឌ្ឍ និងភាពតភ្ជាប់នៅក្នុងតំបន់នោះ**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងផ្តល់ការគាំទ្រ តាមរយៈវិធានការសំខាន់ៗ ៣ប្រភេទ ដើម្បីលើកទឹកចិត្តដល់ការវិនិយោគ ក្រោម «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន»**សម្តេចបវរធិបតី៖ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន» ត្រូវបានរៀបចំឡើងដោយឈរលើទស្សនាទានចំនួន៣**សម្តេចបវរធិបតី៖ ខេត្តទាំងបួននៅភូមិភាគឦសាន ជាខេត្តមានកត្តាទាយជ្ជទាន ដែលអំណោយផលដល់វិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និងទេសចរណ៍

បទវិភាគ៖ទាក់ទិននឹងសេចក្តីសម្រេចចិត្តពាក់ព័ន្ធប្រជុំកោះMalvinasរបស់អង្គការប្រទេសទ្វីបអាមេរិក រដ្ឋាភិបាលអង់គ្លេសកុំធ្វើគធ្វើថ្លង់



នៅក្នុងមហាសន្និបាតអង្គការប្រទេសទ្វីបអាមេរិកលើកទី៥២ដែលបានបិទបញ្ចប់នៅថ្ងៃទី៧ខែតុលា  តំណាងទាំងអស់បានទះដៃអបអរសាទរជាសមូហភាពនិងអនុម័តលើសេចក្តីសម្រេចចិត្តមួយច្បាប់ដើម្បីការពារ”សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់”របស់ប្រទេសអាហ្សង់ទីនលើប្រជុំកោះMalvinasហើយបានអំពាវនាវឱ្យដោះស្រាយការវិវាទតាមរយៈរបៀប“ការចរចាដោយសន្តិវិធី”។
នេះមិនមែនជាលើកទីមួយហើយដែលអង្គការប្រទេសទ្វីបអាមេរិកបានបង្ហាញឥរិយបថធ្វើបែបនេះទេ។អង្គការនេះធ្លាប់បានអនុម័តលើសេចក្តីសម្រេចចិត្តជាច្រើនដងដោយគាំទ្រយ៉ាងច្បាស់លាស់ឱ្យអាហ្សង់ទីនរៀបចំឡើញវិញនូវអធិបតេយ្យភាពលើប្រជុំកោះMalvinasតាមរយៈកិច្ចសន្ទនាដោយសន្តិវិធី។ សេចក្តីសម្រេចចិត្តបែបនេះ គឺឈរលើមូលដ្ឋាននៃភាពត្រឹមត្រូវនិងការពិតរបស់ព្រឹត្តិការណ៍ ដែលបានឆ្លុះបញ្ចាំងនូវសេចក្តីប្រាថ្នារួមរបស់ប្រទេសទ្វីបអាមេរិកក៏ដូចជាបង្ហាញឱ្យឃើញនូវការរំពឹងទុករបស់ពួកគេក្នុងការលុបបំបាត់អាណានិគមនិយម។
ហេតុអ្វីបានជារដ្ឋាភិបាលអង់គ្លេសតែងតែមិនយល់ព្រមអង្គុយនៅមុខតុចរចា?ក្រៅពីគិតចង់កាន់កាប់ធនធានប្រេងនិងឧស្ម័នធម្មជាតិដ៏សម្បូរបែបនៅក្នុងលំហសមុទ្រប្រជុំកោះMalvinasក្នុងរយៈពេលយូរ   ភាគីអង់គ្លេសក៏ចង់បង្កើតវត្តមានយោធានៅតំបន់អាមេរិកឡាទីនតាមរយៈការធ្វើសមយុទ្ធយោធាជាប្រចាំនិងដាក់ពង្រាយអាវុធការពារដែនអាកាសពួកគេប្រហែលនៅតែរស់ក្នុងសុបិន“ចក្រេពត្តិដែលព្រះអាទិត្យមិនដែលលិច”កាលពីមុន។នេះហើយក៏បានឆ្លុះបញ្ចាំងឱ្យឃើញថាអាណានិគមនិយមគឺជាអំពើបាបដំបូងរបស់អង់គ្លេសនិងប្រទេសលោកខាងលិចផ្សេងៗទៀត។
នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកទី៥១ដែលទើបបានបិទបញ្ចប់នាពេលថ្មីៗកន្លងទៅនេះ  ភាគីនានាដែលចូលរួមកិច្ចប្រជុំបានដាស់តឿនឱ្យអង់គ្លេសនិងបណ្តាប្រទេសលោកខាងលិចផ្សេងទៀត   ពិចារណាឡើងវិញពីអំពើបាបដំបូងជាប្រវត្តិសាស្ត្រនៃអាណានិគមនិយមហើយចាត់វិធានការដើម្បីកែកំហុសរបស់ខ្លួន។ប៉ុន្តែអ្នកនយោបាយអង់គ្លេសបែរជាបដិសេធមិនទទួលស្គាល់ដោយយក”ប្រវត្តិសាស្រ្តបានបញ្ចប់ហើយ”ធ្វើជាលេស។
ការប៉ុនប៉ង់ចង់ចាត់ទុកបញ្ហាប្រជុំកោះMalvinasជាប្រវត្តិសាស្ត្រហើយស្វែងរកលេសសម្រាប់កាន់កាប់ប្រជុំកោះនេះជារៀងរហូត នេះជាបំណងប្រាថ្នារបស់អ្នកនយោបាយអង់គ្លេស។ប៉ុន្តែប្រវត្តិសាស្ត្រមិនទាន់បានបញ្ចប់នៅឡើយទេ។ពីអង្គការសហប្រជាជាតិដល់អង្គការប្រទេសទ្វីបអាមេរិករហូតដល់ប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនធំដែលក្នុងនោះបូករួមទាំងប្រទេសចិន    ការដែលសហគមន៍អន្តរជាតិគាំទ្រឱ្យប្រទេសអាហ្សង់ទីនរៀបចំឡើងវិញនូវអធិបតេយ្យភាពរបស់ប្រជុំកោះMalvinasវាមិនត្រឹមតែដើម្បីគុណធម៌អន្តរជាតិប៉ុណ្ណោះទេថែមទាំងក៏ជាទង្វើយុត្តិធម៌នៃការធ្វើពហុប៉ូលភាវូបនីយកម្មពិភពលោកក្នុងការប្រឆាំងនឹងអាណានិគមនិយមផងដែរ។ប្រឈមមុខនឹងសំឡេងដ៏យុត្តិធម៌ទាំងនេះភាគីអង់គ្លេសកុំធ្វើគធ្វើថ្លង់ទៀត គួរតែពិចារណាឡើងវិញពីប្រវត្តិសាស្ត្រឱ្យស៊ីជម្រៅ កែកំហុសរបស់ខ្លួន  និងធ្វើការចរចាឡើងវិញក្នុងពេលឆាប់ៗ   ដើម្បីប្រគល់ទឹកដីប្រជុំកោះMalvinasទៅអាហ្សង់ទីនវិញ។នៅពេលបច្ចុប្បន្នដែលមានលទ្ធិប្រជាធិបតេយ្យនៃទំនាក់ទំនងអន្តរជាតិអាណានិគមនិយមត្រូវរលាយសាបសូន្យយូរណាស់មកហើយ៕

អត្ថបទដែលជាប់ទាក់ទង