ឯកឧត្តម អ៊ុន ចាន់ដា និង ឯកឧត្តម ខ្លូត ផន បានអញ្ជើញចូលរួមរួមក្នុងពិធីក្រុងពាលីសុំម្ចាស់ទឹក ម្ចាស់ដី តាមជួយថែរក្សាការពារ ក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប តាំងពិព័រណ៍ “ភូមិមួយផលិតផលមួយ”
ភ្នំពេញ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួមរួមក្នុងពិធីក្រុងពាលីសុំម្ចាស់ទឹក ម្ចាស់ដី តាមជួយថែរក្សាការពារ ក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប តាំងពិព័រណ៍ “ភូមិមួយផលិតផលមួយ” ខេត្តកំពង់ចាម ឆ្នាំ២០២២ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុងកំពង់ចាម និងមន្ត្រីពាក់ព័ន្ធមួយចំនួន។
សូមបញ្ជាក់ថា ទូកដែលនឹងមកចូលរួមប្រណាំង សរុប ចំនួន ៤៥ទូក ក្នុងនោះមានទូក ង និងទូកខ្នាតអន្តរជាតិ ។ ពិធីអ៊ុំទូក បណ្តែតប្រទីប និងបាញ់កាំជ្រួច ខាងលើ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ស្អែកនេះ។ ដោយឡែកចំពោះការដាក់តាំងពិព័រណ៌ និងការប្រគំតន្ត្រីខ្នាតធំ និងចាប់ដំណើរការពីរសៀលថ្ងៃទី៩ នេះតទៅ រហូតដល់ថ្ងៃទី១១ ខែតុលា នៅតាមបណ្តោយមាត់ទន្លេក្រុងកំពង់ចាម៕