ក្រុមការងារអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជួបពិភាក្សាការងារ ជាមួយលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តស្ទឹងត្រែង
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ លោក ធូ ចាន់ពៅ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តមឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមនិងប្រតិភូអមដំណើរ បានជួបប្រជុំពិភាក្សាការងារស្តីពីការចូលរួមអនុវត្តសកម្មភាពក្នុងក្រុមការងារសុវត្ថិភាពទន្លេមេគង្គ ស្តីពីប្រតិបត្តិការត្រីកោណមាស ១៥១១/២២ ឆ្នាំ២០២២ ដើម្បីប្រយុទ្ធប្រឆាំងការចរាចរគ្រឿងញៀនខុសច្បាប់ឆ្លងកាត់ព្រំដែន។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ នាយករងរដ្ឋបាលសាលាខេត្ត ស្នងការរងនគរបាលខេត្ត(ស្នងការរង+នាយការិ.គ/ញ)តំណាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត(មេបញ្ជាការរង+នាយការិ.) មន្ត្រីទទួលបន្ទុកលេខាធិការដ្ឋានខេត្ត ព្រមទាំងមន្ត្រីការិយាល័យទំនាក់ទំនងព្រំដែន BLO ចូលរួមផងដែរ៕