ឯកឧត្តម សុក កុសល និងឯកឧត្តម មួង ប៉ាង អញ្ជើញបើកសិក្ខាសាលា ផ្សព្វផ្សាយរបាយការណ៍បឋម នៃការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា ឆ្នាំ២០២១-២០២២
ភ្នំពេញ៖ ឯកឧត្តម សុក កុសល អគ្គនាយករងវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ និងឯកឧត្តម មួង ប៉ាង អភិបាលរងខេត្តរតនគិរី នាថ្ងៃទី១០ តុលានេះ បានអញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍បឋមនៃការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា ឆ្នាំ២០២១-២០២២ និងរបាយការណ៍វិភាគស៊ីជម្រៅតាមប្រធានបទដែលបានមកពីលទ្ធផលជំរឿនទូទៅ ប្រជាជននៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩ ។