សិក្ខាសាលាស្តីពី ការបញ្រ្ជាបយេនឌ័រ និងកិច្ចប្រជុំក្រុមការងារបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី សម្រាប់ខេត្តត្បូងឃ្មុំ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០២២នេះ លោកជំទាវ ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជានាយិកាគម្រោង លោកជំទាវ ឡេង សុខា ប្រធានក្រុមការងារ បង្កើនភាពអង្គអាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី (WEE) ខេត្តត្បូងឃ្មុំ និងលោកស្រី អាកាណេ តូតានី ជំនាញការជប៉ុន និងជាប្រធានក្រុមការងារគម្រោង បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី ការបញ្រ្ជាបយេនឌ័រ និងកិច្ចប្រជុំក្រុមការងារបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី សម្រាប់ខេត្តត្បូងឃ្មុំ ។
ក្នុងនោះក៏មានការអញ្ជើញចូលរួម ពីសំណាក់លោកជំទាវ លោក-លោកស្រី ដែលជាសមាជិក សមាជិកា នៃក្រុមការងារគម្រោង និងអ្នកពាក់ព័ន្ធ ផងដែរ ។
តាមរយៈការរៀបចំដោយក្រសួងកិច្ចការនារី និងគម្រោងបញ្ជ្រាបយេនឌ័រ ដើម្បីបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី ក្រោមការគាំទ្រដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)៕