សម្ដេចតេជោ ថាខ្សែភាពយន្ត កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរមី ជាសាច់រឿងប្រវត្តិសាស្ត្ររបស់ជាតិ មិនមែនជាការរំលេចតែតួអង្គសម្តេចនោះទេ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែអះអាងថា ខ្សែភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរមី» ជាសាច់រឿងប្រវត្តិសាស្ត្ររបស់ជាតិ មិនមែនជាការរំលេចតែតួអង្គសម្តេចនោះទេ ។
ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ (PPIU) នាថ្ងៃទី១១ តុលានេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ខ្សែភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ថតបាន ៣០% ចំណាយថវិកាអស់ ២លាន ៥សែនដុល្លារ ។
សម្តេចតេជោ បញ្ជាក់ថា ខ្សែភាពយន្តនេះគ្រោងចំណាយប្រមាណ ៦លានដុល្លារ ហើយមិនមានប្រើថវិកាជាតិទេ ៕