បេឡារុស្ស ប្រកាសកិច្ចព្រមព្រៀងទ័ពជាមួយរុស្ស៊ី
បរទេស៖ ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko បានប្រកាសកាលពីថ្ងៃចន្ទថា ប្រទេសរុស្ស៊ី និងបេឡារុស បានចាប់ផ្តើមបង្កើតកងកម្លាំងរួម ដែលនឹងរួមបញ្ចូលទាហានរុស្ស៊ីជាច្រើនពាន់នាក់។
មេដឹកនាំបេឡារុស្សបានអោយដឹងថាផែន
ការនេះត្រូវបានសម្រេចនៅពេលដែលលោកបានជួបមុខគ្នាជាមួយលោកវ្ល៉ាឌីមៀ ពូទីន នៅខាងក្រៅកិច្ចប្រជុំកំពូល CIS ក្រៅផ្លូវការនៅទីក្រុង St Petersburg កាលពីសប្តាហ៍មុន។
លោកបានកត់សម្គាល់ថា ដោយសារបច្ចុប្បន្នកងទ័ពរុស្ស៊ីភាគច្រើនជាប់រវល់ជាមួយជម្លោះដែលកំពុងបន្តនៅអ៊ុយក្រែន ស្នូលនៃកងកម្លាំងរួមនេះនឹងមានកងកម្លាំងប្រដាប់អាវុធនៃសាធារណរដ្ឋបេឡារុស្ស ប៉ុន្តែទោះជាយ៉ាងណានឹងមាន “ទាហានរុស្ស៊ីជាងមួយពាន់នាក់”។
លោកក៏បានអះអាងដែរថា បច្ចុប្បន្នទីក្រុងគៀវកំពុងរៀបចំផែនការវាយប្រហារប្រឆាំងនឹងបេឡារុស្ស ហើយកំពុងត្រូវបានជំរុញឱ្យធ្វើដូច្នេះដោយលោកខាងលិច៕