នាយឧត្តមសេនីយ៍ កង សុខន ដឹកនាំកិច្ចប្រជុំស្ដាប់របាយការណ៍វឌ្ឍនភាព នៃការរៀបចំសេចក្ដីព្រាង លិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ ពាក់ព័ន្ធនឹងសេចក្ដីព្រាងច្បាប់ ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំស្ដាប់របាយការណ៍វឌ្ឍនភាព នៃការរៀបចំសេចក្ដីព្រាងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ ពាក់ព័ន្ធនឹងសេចក្ដីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម។
ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ព្រមទាំងសមាជិក សមាជិកាក្រុមការងារ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មផងដែរ៕