ឧត្តមសេនីយ៍ត្រី វង្ស វិត តំណាងឧត្តមសេនីទោ សិទ្ធិ ឡោះ នាំយកថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ៦លានរៀល ប្រគល់ជូនក្រុមគ្រួសារសព លោកវរសេនីយ៍ទោ ពុធ ហោ
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមាមនជ័យ ជាប្រធានគណៈកម្មាធិការមូលដ្ឋាន នៃ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ បានចាត់ឲ្យលោកឧត្តមសេនីយ៍ត្រីវង្ស វិត ស្នងការរង ទទួលការងារធនធានមនុស្ស ជាអនុប្រធានគណៈកម្មាធិការមូលដ្ឋាន នៃ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក នាយ នាយរងការិយាល័យ បុគ្គលិក នាំយកថវិកា គណៈកម្មាធិការសមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន៦លានរៀល ប្រគល់ជូនក្រុមគ្រួសារសព លោកវរសេនីយ៍ទោ ពុធ ហោ អត្តលេខ១៧០៤០ មេបញ្ជាការរង នគរបាលការពារព្រំដែនគោកលេខ៨០៧ ដោយជម្ងឺប្រចាំកាយ សពត្រូវបានក្រុមគ្រួសារបានរៀបចំធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាននៃសព នៅភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
ថ្លែងនាឱកាសដ៏ក្រៀមក្រំនោះ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ក្នុងនាមលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បានសំដែងនូវការចូលរួមមរណទុក្ខនិងចូលរួមសោកស្តាយយ៉ងក្រៃលែងចំពោះការបាត់បង់ស្វាមី ឪពុក ជាទីគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅ និងធ្លាប់ផ្តល់នូវព្រហ្មវិហារធម៌ និងផ្តល់នូវដំបូន្មានល្អៗកន្លងមកចំពោះកូន ចៅ ។មួយវិញទៀតស្នងការដ្ឋាននិយាយជារួម និងនិយាយដោយឡែក អង្គភាព វរសេនាតូចការពារព្រំដែនគោកលេខ៨០៧ បានបាត់បង់ថ្នាក់ដឹកនាំដ៏ឆ្នើ០១រូប ដែលធ្លាប់មានស្នាដៃល្អក្នុងការបំពេញភារកិច្ច ក៏ដូចការផ្តល់នូវដំបូន្មានល្អៗកន្លងមកចំពោះមន្ត្រីក្រោមឱវាទនាគ្រាកន្លងមក ។
លោកឧត្តមសេនីយ៍ ស្នងការរង បានបញ្ជាក់ថា៖ដើម្បីដោះស្រាយ ក្នុងកម្មវិធីបុណ្យសពបានសមរម្យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានចាត់ឲ្យលោកនាំយកថវិកាចំនួន៦លានរៀលជាថវិការបស់ គណៈកម្មាធិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ដែលផ្តួចផ្តើមឡើងដោយឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្នុងគោលបំណងចែករំលែកឲ្យគ្នាទៅវិញទៅមក ចាប់ថ្នាក់លើ ដល់ថ្នាក់មូលដ្ឋាន ចំពោះមន្ត្រីជាសមាជិកសមាគមមិត្តនគរបាលជាតិកម្ពុជា មរណភាព ទទួលបានថវិកាចំនួន៦លានរៀល ស្វាមីឬ ភរិយា សមាជិក ចំនួន២លានរៀលផង ។
ជាមួយគ្នានោះដែរ អង្គភាពនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ ក៏បានឧបត្ថម្ភក្នុងម្មវិធីបុណ្យសពនូវថវិកាចំនួន១លាន៧សែន៦ម៉ឺនរៀល សរុបទាំងអស់ ៧លាន ៧សែន ៦ម៉ឺនរៀល ៕