**ព្រះមហាក្សត្រ ថ្វាយព្រះរាជសារចំពោះ ព្រះមហាក្សត្រថៃ និងជូនមេដឹកនាំមីយ៉ាន់ម៉ា ចំពោះគ្រោះឧបទ្ទវហេតុរញ្ជួយដីដ៏រន្ធត់**គណៈប្រតិភូតំណាងបក្សភ្លើងទៀន និងបក្សឆន្ទៈខ្មែរ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ហ៊ុន សាន**ព្រះមហាក្សត្រព្រុយណេ ប្រទានព្រះរាជសារលិខិតរំលែកទុក្ខ ជូនសម្តេចតេជោ ចំពោះមរណភាព ឯកឧត្តម ហ៊ុន សាន**អភិបាលខេត្តតាកែវ៖ ម្លប់នៃសន្តិភាព ផ្តល់ឱកាសវិនិយោគិនមកវិនិយោគខេត្តកាន់តែច្រើន**ឯកឧត្តមបណ្ឌិត គុណ ញឹម៖ កម្លាំងទិសប្រាសាទតាមាន់ តាក្របី គឺជាកម្លាំងស្នូលមួយក្នុងការការពារបូរណភាពទឹកដីនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ**រដ្ឋមន្ត្រីធនធានទឹក ដឹកនាំមន្ត្រីបច្ចេកទេសក្រសួង ចុះពិនិត្យស្ថានភាពសំណង់អាងទឹកតាសាល ក្នុងខេត្តកំពង់ស្ពឺ ក្រោយកើតមានបាតុភូតរញ្ជួយដីក្នុងប្រទេសមីយ៉ាន់ម៉ា**អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនប្រកាសបង្កើតគណៈកម្មាធិការអ្នកជំនាញសិក្សាស្រាវជ្រាវបញ្ហាសមុទ្រចិនខាងត្បូង និងចេញផ្សាយ «របាយការណ៍ស្តីពីការយល់ដឹងរបស់អាស៊ីអាគ្នេយ៍ចំពោះសមុទ្រចិនខាងត្បូង»**បទវិភាគ៖ភូមិភាគស្វយ័តស៊ីចាំង ជាសមិទ្ធផលនិងការឆ្លុះបញ្ចាំងនៃការអភិវឌ្ឍកិច្ចការសិទ្ធិមនុស្សរបស់ប្រទេសចិន**ឯកឧត្តម លឺ ឡាយស្រេង អញ្ជើញគោរពវិញាណក្ខន្ធសព ឯកឧត្តម ហ៊ុន សាន**គម្រោងស្ថាបនាស្ពានថ្មី ស្ពានបេតុងស្ទឹងឆ្វេង ត្រូវបានរៀបចំពិធីបួងសួងសុំម្ចាស់ទឹកម្ចាស់ដីដើម្បីសាងសង់នៅព្រឹកនេះហើយ**ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែងរមណីយដ្ឋាន «ទេទឹកពុះ» ដែលស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ**សម្តេច ម៉ែន សំអន៖ សម្ពោធសមិទ្ធិផលនៅវត្តឬស្សីជុកជើង តម្លៃជាង ១៨ម៉ឺនដុល្លារ បង្ហាញពីជំនឿ ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង**ថៃ៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីបានកើនឡើងដល់ ១៧នាក់ហើយ**កូរ៉េខាងត្បូង៖ ការពង្រីកលទ្ធិគាំពារពាណិជ្ជកម្មនឹងដាក់សម្ពាធលើសេដ្ឋកិច្ចពិភពលោក ដែលនាំឱ្យមានអតិផរណា និងការប្រែប្រួលខ្ពស់នៃអត្រាប្តូរប្រាក់**ក្រុមអ្នកច្បាប់សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានប្រកាសសមាសភាពជាផ្លូវការ**ចិន រៀបចំសេណារីយ៉ូមួយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយជប៉ុន និងកូរ៉េខាងត្បូង ជុំវិញការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង**អ៊ីរ៉ង់នឹងមិនឱនក្បាលដាច់ខាតចំពោះសម្ពាធរបស់អាមេរិក ក្នុងការបន្តការចរចាអំពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើយ**ប្រមុខការពារជាតិអាមេរិក នឹងជំរុញទំនាក់ទំនងយោធាជាមួយហ្វីលីពីន ដើម្បីពង្រឹងការរារាំងប្រឆាំងនឹងការគំរាមកំហែងពីចិនកុម្មុយនិស្ត**បារាំង និងអង់គ្លេស ប្រកាសគាំទ្រដល់ទីក្រុងគៀវក្នុងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធបំពង់បង្ហូរ Sudzha ក្នុងតំបន់ Kursk របស់រុស្ស៊ី**លោក ម៉ាក្រុង បង្ហាញនូវគំនិតផ្តួចផ្តើម ដើម្បីគាំទ្រដល់អ៊ុយក្រែន ក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងប៉ារីស

អង្គកឋិនទានសម្តេច ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ដង្ហែទៅកាន់វត្តចំនួន៩ ក្នុងខេត្តត្បូងឃ្មុំ ព្រៃវែង និងខេត្តស្វាយរៀង

ភ្នំពេញ​៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី មន្ត្រីអ្នកមុខ អ្នកការ បានមូលមតិគ្នាជាឯកច្ឆន្ទផ្តើមធ្វើអង្គ កឋិនទាន ដើម្បីដង្ហែទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងព័ទ្ធសីមានៃវត្តចំនួន៩ ក្នុងខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង និងខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះបន្ទាប់ពីបានធ្វើពិធីសូត្រមន្តចំរើនព្រះបរិត្ត និងសម្តែងធម្មវិសេសទេសនានៅភូមិគ្រឹះរបស់សម្តេចក្នុងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ដោយការប្រារព្ធពិធីដង្ហែអង្គកឋិនទានរួមធ្វើឡើងនៅវត្តគីរីសុវណ្ណរាម ហៅវត្តថ្កូវ ស្ថិតក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ យ៉ាងអធិកអធមកាលពីព្រឹកមិញនេះ។

វត្តទាំង៩នៅក្នុងខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង និងខេត្តស្វាយរៀង ដែលសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ដង្ហែអង្គកឋិនទានចូលរួមមាន វត្តគីរីសុវណ្ណរាម វត្តជោតិវន្ត វត្តជោត្តិរតនរាម វត្តបុទមព្រឹក្ស វត្តតាសួស វត្តវិសប្បសិនារាម វត្តឥន្ទសាល វត្តព្រៃអង្គក្រៅ និងវត្តសិលារង្សី។ អង្គកឋិនទានដែលផ្តួចផ្តើមដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន មានការចូលរួមពីសំណាក់បងប្អូន កូនចៅសម្តេចទំាងទ្វេ រួមនឹងសមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ថ្នាក់ដឹកនាំក្រសួងស្ថាប័ន អាជ្ញាធរដែនដីជាច្រើនទៀត។

កឋិនទានបវេណីព្រះពុទ្ធសាសនា គឺជាឧត្ដមបុណ្យរបស់ពុទ្ធបរិស័ទ។ ពាក្យថា “កឋិន” ជាភាសាបាលីសំដៅយកក្របក្ដារ ដែលភិក្ខុសង្ឃសម័យបុរាណឥណ្ឌាប្រើសម្រាប់ដេរសំពត់ធ្វើជាស្បង់ចីវរ។ សំពត់ដែលបានរៀបចំតាក់តែងឡើងនោះមានឈ្មោះថា “សំពត់កឋិន”។

បុណ្យកឋិនជាពិធីបុណ្យមួយចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញវស្សា។ បុណ្យកឋិនតែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ ពុំមានទំនេរវត្ដណាមួយត្រូវបានខកខានឡើយ។ ដូច្នេះគេតែងតែឃើញក្បួនកឋិនទានតែងបានដង្ហែទៅកាន់ទីអារាមរៀងៗខ្លួន ចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក ហើយបើទីអារាមណាមួយមិនមានកឋិនហែចូលទេ ទីអារាមនោះក៏ត្រូវតែរៀបចំជាកឋិនជើងវត្តដែរ ហើយចំពោះអង្គកឋិនទានរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធ វង្សា សៅ ទី ហេង សំរិន នាពេលនេះទទួលបានបច្ច័យសម្រាប់វត្តនីមួយៗចំនួន ៦០លានរៀល ព្រមទាំង គ្រឿងបរិក្ខាជាច្រើនមុខទៀត សរុបចំនួន៩វត្ត។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធ វង្សា សៅ ទី ហេង សំរិន ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី គឺជាពុទ្ធសានូបត្ថម្ភដ៏សកម្មចំពោះព្រះពុទ្ធសាសនា ដោយបានចំណាយថវិកាផ្ទាល់ខ្លួនជាបន្តបន្ទាប់ក្នុងការកសាងសមិទ្ធផលនានានៅតាមវត្តអារាម តម្កល់ទុកជា ប្រយោជន៍សម្រាប់វិស័យព្រះពុទ្ធសាសនានៅកម្ពុជាជាយូរអង្វែងតទៅ។

មានប្រសាសន៍លើកឡើងនាឱកាសនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា អាស្រ័យដោយពិភពលោកទាំងមូល ក៏ដូចជាកម្ពុជាផងដែរដែលបានញាំញីដោយម្ងឺកូវីត-១៩ ការធ្វើបុណ្យកឋិនទាននៅកម្ពុជាត្រូវបានអាក់ខានរយៈពេល៣ឆ្នាំមកហើយ តែដោយសារមាន ការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការនាំយកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស បានធ្វើ ឱ្យជម្ងឺដ៏កាចសាហាវមួយនេះ ត្រូវកាត់បន្ថយជាអតិបរមាទើបយើងមានឱកាសអាចធ្វើបុណ្យកឋិនទាននេះឡើងវិញ តួយ៉ាងនៅពេលនេះសម្តេចបានកសាងអង្គកឋិនទានសាមគ្គីមួយដើម្បីប្រមូលបច្ច័យវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួន៩ ក្នុងនោះក្នុងខេត្តត្បូងឃ្មុំចំនួន ៥វត្ត ខេត្តព្រៃវែងចំនួន ២វត្ត និងខេត្តស្វាយរៀងចំនួន ២វត្ត ដោយក្នុង១វត្តៗទទួលបានបច្ច័យសម្រាប់កសាង ៦០លានរៀល និងបច្ច័យសង្កត់ត្រ័យសរុប ២លានរៀល រួមទាំងគ្រឿងបរិក្ខាកឋិនជាច្រើនមុខផ្សេងទៀត។

ជាមួយគ្នានេះ សម្តេចបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តម លោកជំទាវ មន្ត្រីអ្នកមុខ អ្នកការ ដែលបានចូលរួមចំណែកក្នុងអង្គកឋិនទានរបស់សម្តេចនាពេលនេះ ដើម្បីដង្ហែយកមកវេរប្រគេនដល់ព្រះសង្ឃនាឱកាសនេះ ៕

អត្ថបទដែលជាប់ទាក់ទង