ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងកងទ័ពជើងគោក គោរពអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ដែលទទួលបានយុត្តិធម៌ និងភាពស្អាតស្អំ ពីតុលាការប្រទេសបារាំង
ភ្នំពេញ៖ ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទូទាំង កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ សូមសម្តែងនូវការគាំទ្រ និងអបអរសាទរ ក្នុងសេចក្តីរំភើបរីករាយ ប្រកបដោយមោទកភាពខ្ពស់ ក្នុងឱកាសដែលតុលាការប្រទេសបារាំង សភា ទី១៧ នៃតុលាការយុត្តិធម៌ទីក្រុងប៉ារីស បានបញ្ជាក់ក្នុងសំអាងហេតុនៃសាលក្រម នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ផ្ដល់យុត្តិធម៌ និងភាពស្អាតស្អំជូន សម្តេចតេជោ ជាទីគោរពដ៏ខ្ពង់ខ្ពស់ និងបានរកឃើញការពិតថា សម រង្ស៊ី ពិតជាបានប្រព្រឹត្តអំពើបរិហារកេរ្ដិ៍ចំពោះ សម្តេចតេជោ ពិតប្រាកដមែន។