ឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត និងឯកឧត្តម ដួង ពៅ ដឹកនាំកិច្ចប្រជុំក្រុមការងារ បចេ្ចកទេសថ្នាក់ខេត្ត លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ លើកទី១២
ភ្នំពេញ៖ ឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម ដួង ពៅ អភិបាលរងខេត្ត តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្ត នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបចេ្ចកទេសថ្នាក់ខេត្ត លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ លើកទី១២ ដោយមានចូលរួមពី ប្រធាន អនុប្រធាន មន្ទីរជុំវិញខេត្ត អភិបាល អភិបាលរងក្រុង ស្រុក និងអង្គការជាដៃគូផងដែរ ។