**កម្ពុជា-ជប៉ុន រៀបចំកិច្ចប្រជុំដំបូង ស្តីពីការចុះសិក្សាផែនការលម្អិតលើគម្រោងអភិវឌ្ឍន៍ផែនការមេដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកក្នុងតំបន់**សម្តេចធិបតី ទទួលបដិសណ្ឋារកិច្ច និងជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីថៃ នៅវិមានសន្តិភាព**ក្រសួងការងារកម្ពុជា និងក្រសួងការងារថៃ បើកកិច្ចប្រជុំក្រុមការងារបច្ចេកទេស**ក្រុមការងារបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប នាំយកអំណោយចែកជូនប្រជានេសាទជួបការលំបាកចំនួន ១០គ្រួសារ**នាយករដ្ឋមន្ត្រីថៃ អញ្ជើញមកដល់កម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ**មកដឹងពីប្រវត្តិរូបសង្ខេបរបស់នាយករដ្ឋមន្ត្រីថៃ ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា!**ក្រសួងបរិស្ថាន ក្រើនរំលឹកចំពោះករណីកាប់ដើមសំរ៉ង ជាអំពើល្មើសច្បាប់ អាចធ្វើឱ្យបាត់បង់ប្រភេទជីវៈចម្រុះ ដែលផ្តល់ប្រយោជន៍ដល់បរិស្ថាន**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥**សិស្សមីយ៉ាន់ម៉ាប្រមាណជាង៦០ ០០០នាក់ ត្រូវធ្វើការប្រឡងចូលសាកលវិទ្យាល័យសាឡើងវិញ ក្រោយសន្លឹកកិច្ចការរបស់ពួកគេ ត្រូវបានឆាបឆេះក្នុងគ្រោះអគ្គីភ័យ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥**កត្តាសុខសន្តិភាព បាននាំក​ម្ពុជាទៅកាន់ពិភពលោក និងនាំពិភពលោកមកកាន់កម្ពុជា**គ្រួសារប្តីប្រពន្ធចំនួន២នាក់ បានទទួលមរណភាពដោយសារដើមសំរ៉ងរលំសង្កត់ ក្រោយពេលកាប់ដើម្បីយកផ្លែ នៅក្នុងស្រុកបូទុមសាគរខេត្តកោះកុង**នាយករដ្ឋមន្ត្រីកម្ពុជា ផ្ញើសារលិខិតរំលែកមរណទុក្ខជូនចំពោះ ឯកឧត្ដម Cardinal Pietro PAROLIN ប្រមុខដឹកនាំបុរីវ៉ាទីកង់ ចំពោះការយាងសោយទីវង្គតរបស់ សម្ដេចប៉ាប ហ្រ្វង់ស័រ ព្រះប្រមុខសង្ឃកាតូលិក**ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ ដើរតួនាទីជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា**មន្ទីរបរិស្ថានខេត្តកោះកុង បំភ្លឺជុំវិញករណីចាប់ផ្លែសំរ៉ង**ឯកឧត្តម កើត រិទ្ធ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបច្ចេកទេស នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**រដ្ឋមន្ត្រីក្រសួងសុខាភិបាល បន្តធ្វើបឋកថាលើភាពជាអ្នកដឹកនាំស្តីពី ប្រធានបទ ”ក្រិត្យក្រមនៃមូលដ្ឋានសម្ភារនិយមវិចារវិទ្យា”**ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម សុខ សំអុល**អគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រកាសលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា**នាយកប្រចាំប្រទេស នៃអង្គការ WVI ប្រកាសគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យកាន់តែមានភាពស្អិតល្មួតបន្ថែមទៀត

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២អាជ្ញាធរមីនចុះសួរសុខទុក្ខប្រតិបត្តករបោសសម្អាតមីននៅឃុំស្រង់

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២អាជ្ញាធរមីន និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញចុះសួរសុខទុក្ខកងកម្លាំងរក្សាសន្តិភាព ជាប្រតិបត្តិករកំពុងបោសសម្អាតមីន នៅលើខ្នងភ្នំដូនតី ស្ថិតក្នុងភូមិដូនតី ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងគម្រោងសម្អាតមីន របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមមូលបទ “ផ្តល់ដីមានសុវត្ថិភាព បង្កើតស្នាមញញឹម” ដើម្បីឆ្ពោះទៅរកកម្ពុជាគ្មានមីនត្រឹមឆ្នាំ២០២៥។

ក្នុងពិធីសំណេហសំណាលសួរសុខទុក្ខនេះ ឯកឧត្តម សែម សុវណ្ណនី ក៏បាននាំយកសេចក្តីនឹករលឹករបស់សម្តេចអគ្គមហាសេនាបតីតេជោ សួរសុខទុក្ខប្រតិបត្តិករទាំងអស់ ដែលបានខំប្រឹងបំពេញកាតព្វកិច្ច ដើម្បីសម្អាតមីនជូនជាតិមាតុភូមិផងដែរ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងអំណរគុណសភាពាណិជ្ជកម្មម៉ាឡេស៊ី ចំពោះការប្រឹងប្រែង កៀរគរជំនួយ ​បោសសម្អាតមីន និងផ្តល់សុវត្ថិភាពជូនពលរដ្ឋក្នុងភូមិឃុំ។ ម៉ាឡេស៊ី ក៏ជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើន ដែលបានបញ្ជូនកងកម្លាំងរបស់ខ្លួនក្នុងការបំពេញបេសកកម្មរក្សាសន្តិភាព ដែលហៅកាត់ UNTAC នៅកម្ពុជា នាឆ្នាំ១៩៩២-១៩៩៣ ថែមទៀតផង។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ឱ្យដឹងថា ការងារបោសសម្អាតមីន ក្នុងភូមិសាស្ត្រស្រុកគងពិសី រយៈពេល៤៨ថ្ងៃ ដែលគិតចាប់ពីថ្ងៃទី២២ ខែសីហា ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ សម្រេចបានចំការមីនចំនួន៣ មានទំហំផ្ទៃដីសរុប ២៣៤,៧២១ម៉ែត្រក្រឡា បានរកឃើញមីន១១គ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះ១៥គ្រាប់ គ្រាប់បែក៣គ្រាប់ និងអំបែង៤១៨ដុំ។ ចំណែកឯចំការមីននៅសល់ចំនួន២ទៀត កំពុងបន្តប្រតិបត្តិការបោសសម្អាត ដែលមានផ្ទៃដីសរុប៦៧,៥៣៣ម៉ែត្រក្រឡា។

លោក ឧញ៉ា Tan Khee Meng ប្រធានសភាពាណិជ្ជកម្មប្រទេសម៉ាឡេស៊ី ប្រចាំកម្ពុជា បានថ្លែងថា សភាពាណិជ្ជកម្មម៉ាឡេស៊ី គឺបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចគោលដៅបោសសម្អាតមីនឱ្យពីទឹកដីកម្ពុជា ត្រឹមឆ្នាំ២០២៥។ ហើយគម្រោងបោសសម្អាតមីន នៅតំបន់នេះ សភាពាណិជ្ជកម្មម៉ាឡេស៊ី បានចូលរួមផ្តល់ថវិកាចំនួន៧៧,០០០ដុល្លារអាមេរិកផងដែរ។

សូមបញ្ជាក់ដែរថា កម្ពុជាបានប្រឈមនឹងបញ្ហាមីន រួមទាំងសំណល់ជាតិផ្ទុះ ក្រោយសង្រ្គាមរុំារ៉ៃ ដែលអូសបន្លាយនៅកម្ពុជាតាំងពីដើមទស្សវត្សរ៍ ឆ្នាំ១៩៩៦០ រហូតដល់ ១៩៩៨។

សម្តេច តេជោ បានជម្រុញវិស័យបោសសម្អាតមីនពីការប្រើប្រាស់ឧបករណ៍សាមញ្ញ ដែលមាន វរនារីកម្ពុជាដ៏ឆ្នើម គឺលោកស្រី គង់ សារឿន ដឹកនាំកងអនុសេនាធំបោសសំអាតមីន។​ រហូតដល់ឆ្នាំ១៩៩២ ទើបមានអង្គការ​អន្តរ​ជាតិ ចូលរួមចំណែកក្នុងការកាត់បន្ថយជន​រងគ្រោះដោយ​សារ​មី​​ន និងសំណល់ជាតិផ្ទុះ។

ជាក់ស្តែង ចំនួនអ្នកស្លាប់ និងរបួស ដោយសារមីន និង សំណល់ជាតិផ្ទុះពីសង្គ្រាម ត្រូវបាន​កាត់បន្ថយ​ពីចំនួន ៤.៣២០នាក់ នៅឆ្នាំ១៩៩៦ មកត្រឹមប្រមាណ ១០០នាក់ជាមធ្យមនៅឆ្នាំ២០១២ និងបាន​បន្តថយចុះនៅត្រឹម ៤០នាក់ ក្នុងឆ្នាំ២០២២ ក្រោមផែនការ ការបោសសំអាតមីន និង​ សំណល់ជាតិផ្ទុះពីសង្គ្រាមទ្រង់ទ្រាយធំ។ ក្រោមការខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកពីថ្នាក់ដឹកនាំ កម្ពុជាបានប្រែក្លាយចម្ការមីន ទៅជាកម្ការដំណាំ ដែលបានផ្តល់ទិដ្ឋផល និងចំណូលដល់ពលរដ្ឋ។ ក្រៅពីនេះ ទីតាំងចាស់មួយចំនួន ដែលធ្លាប់ជាចម្ការមីន ក៏ប្រែមុខមាត់ថ្មី ដែលពោរពេញដោយអគារស្កឹមស្កៃ ផ្ទះល្វែងជាដើម។

យោងតាមផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ឆ្នាំ២០១៨-២០២៥ កម្ពុជាតាំងចិត្តនឹងធ្វើការបោសសម្អាត​មីន​​ឲ្យអស់​នៅឆ្នាំ២០២៥។ ទន្ទឹមនឹងនេះ កម្ពុជាក៏បាន ចាប់ផ្តើមប្រកាសភូមិ-ឃុំ មានសុវត្ថិភាព​ជាបណ្តើរៗ​ចាប់ពីឆ្នាំ២០២២ ដែលក្នុងនោះមាន ខេត្តកែប ព្រៃវែង និងរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង