នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យបញ្ជីឈ្មោះ និងឯកសារពាក់ព័ន្ធនិងជនបរទេសដែលបានឃាត់ខ្លួនកន្លងមក
ភ្នំពេញ៖ ឯកឧត្ដម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំប្រជុំត្រួតពិនិត្យបញ្ជីឈ្មោះ និងឯកសារពាក់ព័ន្ធនឹងជនបរទេសដែលត្រូវបានឃាត់ខ្លួនកន្លងមក នៅព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំនេះក៏មានការអញ្ចើញចូលរួមពីអគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍៕