ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចាត់ក្រុមការងារនាំយកទូក និងម៉ាស៊ីនទូក ប្រគល់ជូនតំបន់ប្រតិបត្តិការសឹករងព្រះវិហារ សម្រាប់បម្រើដល់ប្រជាពលរដ្ឋ កំពុងរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង
ភ្នំពេញ៖ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ បានចាត់ក្រុមការងារនាំយកនូវ ទូក និងម៉ាស៊ីនទូក ចំនួន ៤គ្រឿង មកប្រគល់ជូនបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ សម្រាប់សកម្មភាពក្នុងបេសកកម្មផ្សេងៗតាមបទបញ្ជា និងពិសេសក្នុងសកម្មភាពមនុស្សធម៌បម្រើប្រជាជនដែលកំពុងរងផលប៉ះពាល់ដោយគ្រោះធម្មជាតិជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។
ឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់បំផុតដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ ពិសេសក្នុងកាលៈទេសៈដែលប្រជាជនមួយចំនួននៅខេត្តព្រះវិហារកំពុងទទួលរងផលប៉ះពាល់ដោយគ្រោះជំនន់ទឹកភ្លៀង។
ក្នុងនាមមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ សូមគោរពជូនពរ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ សូមមានសុខភាពល្អ កម្លាំងមាំមួន និងពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កកុំបីឃ្លៀងឃ្លាតឡើយ៕