អភិបាលខេត្តកំពង់ធំ នាំយកស្បៀងបន្ទាន់របស់សម្ដេចតេជោ ចែកជូនពលរដ្ឋ រងគ្រោះដោយសារជំនន់ទឹកភ្លៀង ៩០គ្រួសារ នៅស្រុកសណ្ដាន់
ភ្នំពេញ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងនិងសហការីនាំយកស្បៀងបន្ទាន់របស់សម្ដេចតេជោ ចែកជូនដល់ប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន ៩០គ្រួសារ នៅឃុំមានជ័យ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។