អភិបាលរងខេត្តក្រចេះ ចូលរួមកិច្ចប្រជុំវាយតម្លៃផលប៉ះពាល់ និងការខូចខាតដំណាំកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ដោយជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គ និងការផ្តល់ពូជស្រូវ និងពូជដំណាំសម្រាប់ការស្តាឡើងវិញ
ភ្នំពេញ៖ ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត លោកជំទាវ ខាំ សុភាព អភិបាលរងខេត្ត ឯកឧត្តម សួស សេរីសួស្តី អភិបាលរងខេត្ត និងឯកឧត្តម សុខព្រី ហាណេះ អភិបាលរងខេត្ត នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ អញ្ជើញចូលរួមកិច្ចប្រជុំស្តីពី ការវាយតម្លៃផលប៉ះពាល់ និងការខូចខាត ដំណាំកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ដោយសារជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គ និងការផ្តល់ពូជស្រូវ និងពូជដំណាំសម្រាប់ការស្តាឡើងវិញ ក្រោមអធិបតីភាព ឯកឧត្តម លី ផល្លា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។