អភិបាលខណ្ឌកំបូល ចុះពិនិត្យដោះស្រាយសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងការស្នេីសុំបេីកផ្លូវចូលទៅកាន់ដី ស្ថិតក្នុងភូមិត្រពាំងគល់
ភ្នំពេញ៖ លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល កាលពីល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ បានដឹកនាំលោកអភិបាលរងខណ្ឌ និងមន្រ្តីជំនាញពាក់ព័ន្ធខណ្ឌ និងសង្កាត់ ចុះពិនិត្យដោះស្រាយសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងការស្នេីសុំបេីកផ្លូវចូលទៅកាន់ដី ស្ថិតក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល។
ជាលទ្ធផលប្រជាពលរដ្ឋបានសាទរ និងព្រមទទួលយកនូវយន្តការដោះស្រាយដែលបានលើកឡើងដោយលោកអភិបាលខណ្ឌ។
ទន្ទឹមនេះលោកអភិបាលខណ្ឌក៏បានឆ្លៀតសំណេះសំណាល សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅ និងប្រកបមុខរបរនៅអមសងខាងផ្លូវផងដែរ៕