អាជ្ញាធរជាតិអប្សរា បន្តស្តារកំណកដី សម្អាតប្រព័ន្ធលូរំដោះទឹក ក្នុងបរិវេណប្រាសាទអង្គរវត្ត
ភ្នំពេញ៖ ក្រុមនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ពន្ធនៃអាជ្ញាធរជាតិអប្សរា បានស្តារកំណកដី សម្អាតស្មៅ និងរុក្ខជាតិដុះតូចៗដែលដុះនៅតាមប្រព័ន្ធប្រលាយរំដោះទឹកនៅក្នុងបរិវេណប្រាសាទអង្គរវត្ត ដើម្បីសម្រួលដល់លំហូរទឹកភ្លៀង ហូរបានលឿន និងរំដោះទឹកការពារកុំឱ្យដក់នៅតាមបរិវេណប្រាសាទអង្គរវត្ត ដែលបណ្តាលឱ្យជ្រាយដី ជៀសវាងការដួលរលំដើមឈើ និងបញ្ចៀសហានិភ័យផ្សេងៗ៕