ឯកឧត្តម អ៊ុន ចាន់ដា និងឯកឧត្តម ខ្លូត ផន ចូលរួមជាគណៈអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរប្រៃសណីយ៍ខេត្តកំពង់ចាម
ភ្នំពេញ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុង ពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសាលាខេត្តកំពង់ចាម។