ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងអនុរដ្ឋលេខាធិការក្រសួងផែនការ ចំនួន២រូប និងទីប្រឹក្សាចំនួន១រូប
ភ្នំពេញ៖ ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខដំណែង អនុរដ្ឋលេខាធិការចំនួន២រូប និងទីប្រឹក្សាក្រសួងចំនួន១រូបនៃក្រសួងផែនការ។
មន្ត្រីទាំង៣រូបនោះរួមមាន៖
ទី១៖ លោក គិន ប៊ុនលី ជាអនុរដ្ឋលេខាធិការក្រសួងផែនការ
ទី២៖ លោក ភោគ គីន ជាអនុរដ្ឋលេខាធិការក្រសួងផែនការ
ទី៣៖ លោកស្រី ហ៊ុន ច័ន្ទបុប្ផា ជាទីប្រឹក្សាក្រសួងផែនការ មានឋានៈស្មើ អនុរដ្ឋលេខាធិការ៕