អភិបាលខេត្តមណ្ឌលគិរី ចុះពិនិត្យស្ថានភាពផលប៉ះពាល់ដោយសារទឹកជំនន់ ជាមួយក្រុមការងារក្រសួងកសិកម្ម
ភ្នំពេញ៖ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរីនៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២បានចុះពិនិត្យស្ថានភាពផលប៉ះពាល់ដោយសារទឹកជំនន់ទឹកភ្លៀង និងស្ថានភាពស្រូវនៅស្រុកកោះញែក ដែលមាន ឯកឧត្តម សាន សុវណ្ណ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អភិបាលរងខេត្ត អភិបាលស្រុក កងកម្លាំងទាំងបី មេឃុំណងឃីលិក និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
បន្ទាប់មកឧត្តមបានបន្តពិនិត្យមើលការជួសជុលផ្លុវជាតិលេខ៧៦ ពីទីរួមស្រុកកោះញែកមកកាន់ក្រុងសែនមនោរម្យ ដែលកំពុងជួសជុលដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត៕