រដ្ឋមន្រ្តីក្រសួងផែនការ ដឹកនាំកិច្ចប្រជុំចង្អៀតពិនិត្យលទ្ធផលការចុះបញ្ជីអង្គភាពសេដ្ឋកិច្ចឆ្នាំ២០២១ និងវឌ្ឍនភាពនៃការសម្អាតទិន្នន័យនិងលទ្ធផលបឋមនៃការវិភាគទិន្នន័យជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២
ភ្នំពេញ៖ ឯកឧត្តកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំចង្អៀតស្តីពីការពិនិត្យមើលលទ្ធផលការចុះបញ្ជីអង្គភាពសេដ្ឋកិច្ចឆ្នាំ២០២១ និងវឌ្ឍនភាពនៃការសម្អាតទិន្នន័យនិងលទ្ធផលបឋមនៃការវិភាគទិន្នន័យជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ នៅទីស្តីការក្រសួងផែនការ។
កិច្ចប្រជុំខាងលើមានការចូលរួមពីឯកឧត្តម រិន វីរៈ រដ្ឋលេខាធិការប្រចាំការ និងជាប្រធានគណៈកម្មការបច្ចេកទេសជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាាចក្រកម្ពុជាឆ្នាំ២០២១ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកជំទាវប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ ឯកឧត្តមអគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញ ព្រមទាំងតំណាងធនាគារពិភពលោក៕