**សម្តេចបវរធិបតី៖ ខេត្តទាំងបួននៅភូមិភាគឦសាន ជាខេត្តមានកត្តាទាយជ្ជទាន ដែលអំណោយផលដល់វិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និងទេសចរណ៍**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥**អគ្គស្នងការដ្ឋាននគរបាលជាតិ ណែនាំចំនួន ៦ចំណុចស្តីពី វិធានការការពារដើម្បីធានាស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថភាពសង្គម ក្នុងឱកាដបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម ចាយ បូរិន អញ្ជើញអបអរសាទរ “ទិវាព្រះពុទ្ធសាសនាអន្តរជាតិ ៨ មេសា” ប្រចាំឆ្នាំ២០២៥ ក្រោមប្រធានបទ “តួនាទីព្រះពុទ្ធសាសនាក្នុងយុគសម័យឌីជីថល”**កម្ពុជា-សិង្ហបុរី ពិភាក្សាអំពីវិធីក្នុងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្ស**កម្ពុជា-ថៃ វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ**លុបឈ្មោះឧត្ដមសេនីយ៍ ត្រី ឈាវ មុន្និន នាយទាហានដែលល្មេីសវិន័យកងទ័ព ចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ**ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញសំណេះសំណាល និងសួរសុខទុក្ខជាមួយអតីតមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាដែលជានិវត្តជន**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភគ្រឿងឧបភោគបរិភោគមួយចំនួន ជូនតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង**ទីភ្នាក់ងារអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន កោតសរសើរសមិទ្ធផលកម្ពុជា និងប្រកាសបន្តគាំទ្រវិស័យសកម្មភាពមីន**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាបានកំណត់មហិច្ឆតារបស់ខ្លួនក្នុងការប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមនៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០**នាយឧត្តមសេនីយ៍ ស ថេត ដឹកនាំកិច្ចប្រជុំផែនការ ការពារសន្ដិសុខ សុវត្ថិភាពជូនដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិននៅកម្ពុជា**ក្រសួងបរិស្ថាន ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនល្មើសដែលបានបាញ់មកលើមន្រ្តីអនុវត្តច្បាប់ ដែលកំពុងបំពេញតួនាទីក្នុងនាមជាមន្រ្តីទទួលបន្ទុកគ្រប់គ្រងតំបន់ការពារធម្មជាតិ**គម្រោងវិនិយោគចំនួន១៧២ មានទុនវិនិយោគសរុបប្រមាណ ២,៥ពាន់លានដុល្លារ និងគ្រោងបង្កើតការងារបានចំនួនប្រមាណ ១២ម៉ឺនកន្លែង ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងត្រីមាសទី១ឆ្នាំនេះ**ប្រទេសចិនដើរយ៉ាងលឿនដើម្បីរក្សាស្ថិរភាពទីផ្សារចំពេលមានភាពចលាចលផ្នែកហិរញ្ញវត្ថុពិភពលោក**ក្រសួងការងារ បើកយុទ្ធនាការផ្សព្វផ្សាយស្តីពី «ការបង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារនៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង និងកសិឧស្សាហកម្ម» នៅខេត្តសៀមរាប**លោក ត្រាំ និងលោក បេនចាមីន ជួបប្រជុំគ្នានៅសេតវិមាន ស្ដីពីវិបត្តិចំណាប់ខ្មាំងនៅតំបន់ Gaza និងពន្ធរបស់អាមេរិក លើទំនិញអ៊ីស្រាអែល**កប៉ាល់ហ្វីលីពីនបានបណ្តេញចេញ បន្ទាប់ពីបង្កហេតុនៅជិត Huangyan Dao**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំឆ្លងសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងការស្នាក់នៅ និងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ**រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីណែនាំស្តីពី ការរក្សាសុវត្ថិភាពបង្ការការពារគ្រោះអគ្គីភ័យក្នុងរាជធានីភ្នំពេញ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ក្រសួងមហាផ្ទៃ៖ ការផ្ទេរថវិកាពីថ្នាក់ជាតិ ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ មានកំណើនជិត ១០ដង គឺពី ៤១៦លានដុល្លារ ក្នុងឆ្នាំ២០១៨ ដល់ ៣.៦៧៦លានដុល្លារ ក្នុងឆ្នាំ២០២២

ភ្នំពេញ៖ ឯកឧត្តម សន្ដិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ មានប្រសាសន៍ឱ្យដឹងថា ការផ្ទេរថវិកាពីថ្នាក់ជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ មានកំណើនជិត១០ដង គឺពី៤១៦លានដុល្លារ ក្នុងឆ្នាំ២០១៨ ដល់ ៣.៦៧៦លានដុល្លារ ក្នុងឆ្នាំ២០២២ នេះ។ ឯកឧត្តម សន្តិបណ្ឌិត បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាវាគ្មិនក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងមហាផ្ទៃ» នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០២២។

ឯកឧត្តម សន្ដិបណ្ឌិត មានប្រសាសន៍បន្ថែមថាក្នុងរយៈពេល ៥ឆ្នាំនេះក្រសួងមហាផ្ទៃបានធ្វើការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ បានយកចិត្តទុកដាក់ជាសំខាន់ទៅលើអភិបាលកិច្ចល្អ ដែលជាស្នូលយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈកំណែទម្រង់នេះមានមុខងារជិត៦០មុខងារ ត្រូវបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ និងមុខងារ ផ្តល់សេវាប្រមាណជាង ៨០០ប្រភេទ ត្រូវបានធ្វើប្រតិភូកម្មជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋតាមយន្តការច្រកចេញចូលតែមួយ។

ក្នុងនោះ ការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ បានយកចិត្តទុកដាក់ជាសំខាន់ទៅលើអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយផ្តោត លើសកម្មភាពអាទិភាព រួមមាន៖ ១.ការពង្រឹងការគ្រប់គ្រងការងារកំណែទម្រង់ ២.ការពង្រឹង និងការកែសម្រួល រចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ៣.ការលើកកម្ពស់ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ៤.ការជំរុញការផ្ទេរមុខងារក្នុងវិស័យ អាទិភាពនានាទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិដោយភ្ជាប់ជាមួយនឹងធនធានហិរញ្ញវត្ថុ និងធនធានមនុស្សដើម្បីលើកកម្ពស់ការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន និង ៥.ការធ្វើវិមជ្ឈការហិរញ្ញវត្ថុ។

ក្រៅពីនេះ ឯកឧត្តម សន្ដិបណ្ឌិត បានបញ្ជាក់ឱ្យដឹងទៀតថា រដ្ឋបាលថ្នាក់ក្រោមជាតិ ក៏បានទទួលថវិកាដែលភ្ជាប់ជាមួយការផ្ទេរមុខងារ និងថវិកាអន្តរាគមន៍ជាច្រើនទៀត ពីរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័ននានា ដើម្បីលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានផងដែរ។ ក្នុងក្របខ័ណ្ឌនៃការអនុវត្តមុខងារជាអាណត្តិទូទៅ និងមុខងារជាជម្រើសរបស់ខ្លួន រដ្ឋបាលថ្នាក់ក្រោមជាតិ (រាជធានី-ខេត្ត ក្រុង និងឃុំ សង្កាត់) បានសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច និងអនុវត្តគម្រោងសេវា សង្គមប្រមាណជាង ២.០០០គម្រោង ក្នុងមួយឆ្នាំៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៅមូលដ្ឋាន ដែល ជាការរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ៕

អត្ថបទដែលជាប់ទាក់ទង