ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៦ នៃសន្និសិទ្ធស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) នៅកាហ្សាក់ស្ថាន
ភ្នំពេញ៖ ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២-១៣ ខែតុលា ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៦ នៃសន្និសិទ្ធស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) នៅរដ្ឋធានីអាស្តាណា សាធារណរដ្ឋកាហ្សាក់ស្ថាន។