**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។**ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចាប់ផ្តើមដំណើរការដំណាលគ្នា**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ICAPP គឺជាក្តីសង្ឃឹមសម្រាប់សន្តិភាព ទៅថ្ងៃអនាគត**សម្តេចធិបតី៖ សន្តិភាពនៅតែជាកត្តាចាំបាច់មិនអាចខ្វះបាន សម្រាប់សង្គមទាំងអស់**ឯកឧត្ដម ឈួន វ៉ន់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារលើ “គម្រោងរៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃដោយផ្អែកលើ Big data នៅកម្ពុជា”**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធអគារទីចាត់ការ បណ្ណាល័យ និងផ្លូវបេតុង នៅស្រុកបាភ្នំ**តាមការគ្រោងទុកបេក្ខជន ៥,៦៣៧នាក់ នឹងចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីកសិកម្មឃុំ សម្រាប់វិញ្ញាសាសរសេរលើកទី១**កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០២៤ និងសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យនិងសម្រេចលើសំណើរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា**វិវាទពាក់ព័ន្ធនឹងដីធ្លីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បើកវេទិកាសាធារណៈ ដើម្បីដោះស្រាយនូវរាល់បញ្ហាកង្វល់របស់ពលរដ្ឋ**សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក ស រដ្ឋា អញ្ជើញប្រកាសចូលកាន់មុខតំណែងអធិការ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា**អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង នៅចុងឆ្នាំនេះ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែវិច្ឆិកា**ក្រសួងសុខាភិបាល បើកកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីសហការក្នុងការបង្កើតយុទ្ធសាស្ត្រជាតិ នៃសុខភាពតែមួយ សម្រាប់កម្ពុជា**នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន លើកទី១៤ នៅទីក្រុងវៀងច័ន្ទ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះស្វែងយល់ពីការកសាងជីវភាពរស់នៅថ្មី របស់ក្រុមគ្រួសារអតីតយុទ្ធជនលើផ្ទះថ្មី ដីសម្បទានសង្គមកិច្ច ជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនប្រជាការពារ ជាអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលដែលមានជីវភាពលំបាកខ្វះខា

អភិបាលខេត្តបាត់ដំបង ជម្រុញឲ្យមន្ទីរជំនាញ យកចិត្តទុកដាក់ ពីច្រាំងទំនប់កំពីងពួយ ដែលរងការបាក់ដីមាត់ច្រាំងទំនប់ច្រើនកន្លែង ត្រូវធ្វើការជួសជុលកែលម្អឲ្យប្រសើរឡើងវិញ

ភ្នំពេញ៖ កន្លងទៅថ្មីៗនេះ ឯកឧត្តម​ សុខ​ លូ​ អភិបាលខេត្តបាត់ដំបង បានចុះពិនិត្យមើលស្ថានភាពរងការខូចខាតទំនប់អាងកំពីងពួយ ផ្នែកខាងលើចាប់ពីចំណុចភ្នំកំប៉ង់​ដល់ចំណុចជីរក់​ ស្ថិតនៅ​ភូមិបឹងក្រសាល​ ឃុំស្នឹង​ ស្រុកបាណន់​ ដែលកំពុងរងនូវការខូចខាត ដោយសារតែរលកទឹកអាងវាយ​ដាច់ច្រាំងទំនប់នៃផ្នែកខ្លះៗ នៅតាមមាត់ច្រាំងទំនប់ជាច្រើនកន្លែង។ តែទោះបីស្ថានភាពបែបនេះក្តី ក៏មិនទាន់ដល់កម្រិតក្នុងការប្រកាសអាសន្ននោះទេ​។

នេះបើតាមការអះអាងគូសបញ្ជាក់ពីលោកអភិបាលស្រុកបាណន់និងថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ព្រមទាំងមន្ទីរជំនាញក្នុងខេត្ត បានអមដំណើរ និងចុះទៅពិនិត្យមើលដល់ទីតាំងកើតហេតុជាក់ស្តែង ។

ក្មុងការចុះទៅពិនិត្យមើលពីស្ថានភាពមាត់ច្រាំងទំនប់កំពីងពួយ ផ្នែកខាងលើ ដែលត្រូវរងការខូចខាតបាក់ដី មាត់ច្រាំងទំនប់ជាបន្តបន្ទាប់ ដែលបង្កឲ្យមានការបារម្ភភ័យខ្លាចពីប្រជាពលរដ្ឋរស់នៅទីនោះ ខណៈតាមមាត់ច្រាំងទំនប់អា
ង ត្រូវបានទឹករលកបោកបក់ដាច់មាត់ច្រាំង ជាច្រើនកន្លែង ហើយកន្លែងលើខ្នងទំនប់ខ្លះ បានបាក់ដាច់ខ្លាំងថែមទាំងរំខានដល់មធ្យោបាយធ្វើដំណើរនិងការដឹកកសិផលទីនោះទៀតផង។

ប្រភពពីប្រជាពលរដ្ឋដែលរស់នៅនិងអាស្រ័យផលក្បែរៗទំនប់នេះ បានគូសបញ្ជាក់បន្ថែមឲ្យដឹងផងដែរថា៖ ខ្នងទំនប់នៅទីនេះ បានបាក់ដាច់ដីមាត់ច្រាំងដោយសារតែរលកទឹកអាងបោកដាច់ជារៀងរាល់ឆ្នាំក្នុងរដូវវស្សា ពេលទឹកអាងពេញប្រៀប។ តែនៅឆ្នាំនេះទឹកអាងបោកបាក់ដាច់ដីច្រាំងទំនប់ចូលជ្រៅមកលើខ្នងទំនប់ជាងឆ្នាំកន្លងទៅ ។

ក្នុងករណីពាក់ព័ន្ធកំពុងកើតឡើងនេះឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានណែនាំ និងជម្រុញ ឲ្យក្រុមការងារជំនាញរបស់មន្ទីរធនធានទឹក​និងឧតុនិយមខេត្តបាត់ដំបង ត្រូវចុះពិនិត្យមើល និងមានវិធានការ ក្នុងការជួសជុលកែលម្អនូវកន្លែងដែលរងការខូចខាតឲ្យបានប្រសើរឡើងវិញនៅពេលខាងមុខ និងត្រូវយកចិត្តទុកដាក់ចាត់តាំងមន្ត្រីឲ្យមកយាមប្រចាំការជាប់ជាប្រចាំនិងត្រូវយកចិត្តទុកដាក់ឲ្យបានម៉ត់ចត់ពីហានិភ័យដែលអាចបង្កឡើងបាន និងត្រូវពិនិត្យក្នុងការជួសជុលកែលម្អឡើងវិញក្នុងពេលវេលាសមស្រប ដែលអាចធ្វើបាននិងមិនត្រូវមើ
លរំលងពីផលប៉ះពាល់អាចបង្កនូវផលវិបាកធ្ងន់ធ្ងរងាយនិងកើតឡើងបាននៅទីនោះទេ ៕

អត្ថបទដែលជាប់ទាក់ទង