អ៊ុយក្រែនស្វែងរកការពង្រីកជួរផលិតផលសម្រាប់ការនាំចេញតាមកំពង់ផែសមុទ្រ
គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Ukrinform ដែលគ្រប់គ្រងដោយរដ្ឋាភិបាលបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ទី ១៤ ខែតុលាថា ប្រទេសអ៊ុយក្រែនបានពិចារណាលើការពង្រីកជួរនៃទំនិញសម្រាប់ការនាំចេញតាមរយៈកំពង់ផែសមុទ្ររបស់ខ្លួន ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីពិភាក្សាអំពីបញ្ហានេះជាមួយទីក្រុង Türkiye ។
ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅTürkiye Vasyl Bodnar ត្រូវបានដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយថា “យើងកំពុងចោទជាសំណួរអំពីលទ្ធភាពនៃការពង្រីកជួរនៃការនាំចេញទំនិញពីអ៊ុយក្រែននាពេលអនាគត” ។
លោក Bodnar បានអោយដឹងថាបច្ចុប្បន្ន “ច្រករបៀងពណ៌បៃតង” ពីកំពង់ផែអ៊ុយក្រែនកំពុងដំណើរការយ៉ាងរលូនក្រោមគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ។
លោក Bodnar បានបន្តថា ឆាប់ៗនេះ អ៊ុយក្រែន និងTürkiye នឹងត្រូវជួបពិភាក្សាគ្នា ជុំវិញការបន្តកិច្ចព្រមព្រៀងនេះ។
នៅថ្ងៃទី ២២ ខែកក្កដាអ៊ុយក្រែននិងរុស្ស៊ីបានចុះហត្ថលេខាដាច់ដោយឡែកពីគ្នាជាមួយTürkiyeនិងអង្គការសហប្រជាជាតិនៅទីក្រុងអ៊ីស្តង់ប៊ុលដើម្បីបន្តការដឹកជញ្ជូនអាហារនិងជីពីកំពង់ផែអ៊ុយក្រែនទៅកាន់ទីផ្សារអន្តរជាតិតាមរយៈសមុទ្រខ្មៅ។
ចាប់តាំងពីកិច្ចព្រមព្រៀងនេះចូលជាធរមាន នាវាសរុបចំនួន ៣៣១ គ្រឿងដែលផ្ទុកផលិតផលកសិកម្មចំនួន ៧.៣៨ លានតោនបានចាកចេញពីកំពង់ផែអ៊ុយក្រែនទៅកាន់បណ្តាប្រទេសនៅអាស៊ី អឺរ៉ុប និងអាហ្រ្វិក នេះបើយោងតាមក្រសួងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសអ៊ុយក្រែន។
កិច្ចព្រមព្រៀងនេះត្រូវផុតកំណត់នៅថ្ងៃទី ១៩ ខែវិច្ឆិកា។