រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ថ្វាយកម្រងផ្កា គោរពវិញ្ញាណក្ខន្ធ “ព្រះបរមរតនកោដ្ឋ” ខួបគម្រប់១០ឆ្នាំ
ភ្នំពេញ៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃសៅរ៍ ៥រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២មបានអញ្ជើញ ដឹកនាំគណៈប្រតិភូក្រសួង ថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប ១០ឆ្នាំ នៃការយាងសោយទីវង្គតរបស់ព្រះអង្គ (១៥ តុលា ២០១២ – ១៥ តុលា ២០២២) នៅមណ្ឌបតម្កល់ព្រះបរមរូប ខាងកើតវិមានឯករាជ្យ៕