ឯកឧត្តមរដ្ឋមន្រ្តី ឈិត សុខុន អញ្ជើញថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ «ព្រះបរមរតនកោដ្ឋ» ខួបគម្រប់១០ឆ្នាំ
ភ្នំពេញ៖ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១០ឆ្នាំ នៃការយាងសោយទិវង្គតរបស់ព្រះអង្គ (១៥ តុលា ២០១២ – ១៥ តុលា ២០២២) នៅមណ្ឌបតម្កល់ព្រះបរមរូបខាងកើតវិមានឯករាជ្យ។