ឯកឧត្តម វ៉ា ថន ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជាអាវយឺត គ្រឿងឧបភោគបរិភោគ និងថវិកា ចែកជូនដល់ លោកយាយ លោកតា ស្រ្តីមេម៉ាយ កុមារកំព្រា ៧៥ គ្រួសារ នៅស្រុកឆ្លូង
ភ្នំពេញ៖ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ និងសហការី នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ បានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ ជាអាវយឺត គ្រឿងឧបភោគបរិភោគ និងថវិកា ចែកជូនដល់ លោកយាយ លោកតា ស្រ្តីមេម៉ាយ កុមារកំព្រា ចំនួន ៧៥ គ្រួសារ នៅភូមិបល្ល័ង ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ ។
ក្នុងឱកាសនោះ ឯកឧត្តម បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលជានិច្ចកាលសម្ដេច តែងតែគិតគូរពីសុខទុក្ខ និងជំរុញឱ្យមានការដោះស្រាយបញ្ហានានារបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
ទន្ទឹមនឹងនោះ ឯកឧត្តម ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការយកចិត្តទុកដាក់អំពីបញ្ហាសុខភាពជាប្រចាំ បើកបរត្រូវគោរពច្បាប់ចរាចរណ៍ និងខិតខំបង្កបង្កើនផល ដាំដំណាំរួមផ្សំសម្រាប់ទ្រទ្រង់ជីវភាព និងបង្កើនសេដ្ឋកិច្ចគ្រួសារអោយកាន់តែប្រសើឡើងថែមទៀត។
អំណោយដែលបានផ្តល់ជូនក្នុង១គ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ជែលលាងដៃ៤ដប, អាវយឺត៣ និងថវិកា ៤០.០០០រៀល ៕