**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខ លោកមេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានព្យាបាលដោយវះកាត់ដុំគីសខ្នងនៅមន្ទីរពេទ្យ**អ៊ុយក្រែនមើលឃើញប្រទេសតួកគី ជាដៃគូក្នុងការធានាសន្តិសុខសម្រាប់ប្រទេសខ្លួន**បុរសម្នាក់ដេកស្លាប់ក្នុងថ្លុកឈាមលើផ្លូវបេតុង ក្រោយត្រូវឃាតកលួចកាប់ប្រហារបង្កការភ្ញាក់ផ្អើល នៅស្រុកសាមគ្គីមុនីជ័យ**សិក្ខាសាលាផ្សព្វផ្សាយស្តីពី សារៈប្រយោជន៍នៃការចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជា**រដ្ឋបាលខេត្តពោធិ៍សាត់ ច្រានចោលទាំងស្រុងនូវការចុះផ្សាយព័ត៌មានរបស់ RFA Khmer ដែលផ្តល់ដោយបុគ្គល សែម សុខគា ដោយបំភ្លៃការពិតពាក់ព័ន្ធនឹង ការរៀបចំតំបន់អន្ទង់អាំង**សម្តេចប្រមុខរដ្ឋស្ដីទី៖ កម្ពុជា កំពុងប្រែក្លាយជាប្រទេសផលិតគ្រាប់ស្វាយចន្ទីស្រស់ ច្រើនជាងគេនៅលើពិភពលោក**សម្តេចតេជោ ការហួសចិត្តចំពោះទណ្ឌិត សម រង្ស៊ី ដែលស្នើឲ្យអាមេរិកដាក់ទណ្ឌកម្មកម្ពុជា ទាំងខ្លួនធ្លាប់ទិទៀនត្រង់ៗ ទៅលើលោក ត្រាំ**សម្តេចតេជោ ហួសចិត្តដែលក្រុមប្រឆាំងខ្លះធ្លាប់រិះគន់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ តែពេលនេះពឹងពាក់ដូណាល់ ត្រាំឡើងវិញ**សម្តេចតេជោ នឹងប្រគល់រាល់ឯកសារទាំងអស់ដែលជាប់ពាក់ព័ន្ធនឹងសម្ដេចផ្ទាល់ទៅគណៈកម្មាធិការគ្របគ្រងវិមានឈ្នះ ឈ្នះ ដើម្បីតម្កល់ទុក**សម្តេចតេជោ ប្រាប់ទៅជនបរទេសមួយចំនួនតូចដែលថា សម្ដេចនៅមានអំណាចធំ សម្ដេចថា ជាការពិតសម្ដេចនៅមានអំណាចធំ គឺអំណាចជាប្រធានគណបក្ស**សម្តេចតេជោ៖ មានកត្តាសំខាន់ៗចំនួន ៤ ដែលកម្ពុជាសម្រេចចិត្តចូលអាស៊ានឱ្យខាងតែបាន**សម្តេចតេជោ បញ្ជាឱ្យចាប់ខ្លួនមនុស្សម្នាក់នៅបាត់ដំបង ដោយសារប្រៀបធៀបសម្ដេចទៅនឹងអតីតប្រធានាធិបតីហ្វីលីពីន ឌូតើតេ**សម្តេចតេជោ បញ្ជាឱ្យចាប់ខ្លួនមនុស្សម្នាក់នៅបាត់ដំបង ដោយសារប្រៀបធៀបសម្ដេចទៅនឹងអតីតប្រធានាធិបតីហ្វីលីពីន ឌូតើតេ**សម្តេចតេជោ អំពាវនាវដល់អ្នកធុរកិច្ចនៅកម្ពុជាគប្បីរួមគ្នាធ្វើឲ្យសម្រេចបានគោលដៅកម្ពុជា ជាប្រទេសអភិវឌ្ឍន៍តិចតួចឆ្នាំ២០២៩ និងក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់ឆ្នាំ២០៣០**សម្តេចប្រមុខរដ្ឋស្តីទី ហៅពួកក្រុមជ្រុលនិយមមួយចំនួនតូចដែលចូលចិត្តបង្អាប់ជនជាតិឯងថាជា «សត្វ»**សម្តេចតេជោ៖ មូលហេតុដែលកម្ពុជានាំចូលពីចិនច្រើន គឺដោយសារកម្ពុជាមានតម្រូវការវត្ថុធាតុដើមច្រើនពីចិន**សម្តេចតេជោ៖ នៅលើពិភពលោកមានតែព្រះមហាក្សត្រកម្ពុជាប៉ុណ្ណោះដែលក្រជាងគេ ប៉ុន្តែជាព្រះមហាក្សត្រដែលមានទឹកព្រះទ័យមនុស្សធម៌ និងសន្ដោសប្រណីខ្លាំងជាងគេ**សម្តេចតេជោ៖ កម្ពុជាធ្លាប់តែជាប្រទេសនាំចូលដើម្បីផ្គត់ផ្គង់ ក្នុងស្រុក ប៉ុន្តែពេលនេះកម្ពុជា បានប្រែក្លាយជាប្រទេសផលិតហើយធ្វើការនាំចេញ**សេចក្តីថ្លែងការណ៍រួមនៃកិច្ចជំនួបរវាងប្រទេសចិន រុស្ស៊ីនិងអ៊ីរ៉ង់នៅក្រុងប៉េកាំង**រដ្ឋមន្ត្រី ហួត ហាក់៖ វិស័យទេសចរណ៍ ដើរតួនាទីជាវិស័យស្នូលធំមួយនៅក្នុងការប្រែក្លាយខេត្តព្រះសីហនុ ជា «តំបន់សេដ្ឋកិច្ចពិសេសពហុបំណង»

ក្រសួងបរិស្ថាន យកចិត្តទុកដាក់ជម្រើសមុខរបរ ដើម្បីបង្កើនជីវភាពសហគមន៍ តំបន់ការពារធម្មជាតិ

ភ្នំពេញ៖ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី បើកវគ្គបណ្តុះបណ្តាលជាភ្នាក់ងារពេទ្យសត្វ នៅតាមមូលដ្ឋាន ដល់ប្រជាពលរដ្ឋ ជាសមាជិក សមាជិកា សហគមន៍តំបន់ការពារធម្មជាតិ នៅក្នុងខេត្តកំពង់ធំ។

លោក សេង សោត អគ្គនាយករង នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានឱ្យដឹងថា តាមរយៈគម្រោងពិព័រណ៍សហគមន៍របស់ក្រសួងបរិស្ថាន បងប្អូនសហគមន៍តំបន់ការពារធម្មជាតិ នៅក្នុងខេត្តកំពង់ធំ បានសម្រេចជ្រើសរើសយកមុខរបរចំនួន៩ ដើម្បីធ្វើការអភិវឌ្ឍជីវភាព រស់នៅរបស់ពួកគាត់ ហើយក្នុងចំណោមមុខរបរទាំងនោះ មានការអភិវឌ្ឍផ្នែកកសិកម្ម ដូចជា ការចិញ្ចឹមសត្វ ការដាំដុះ និងការព្យាបាលជម្ងឺសត្វ ឬពេទ្យសត្វនេះតែម្តង។

លោក សេង សោត បានបង្ហាញផងដែរថា គម្រោងពិព័រណ៍សហគមន៍ គឺយន្តការគាំទ្រយ៉ាងរឹងមាំជួយអភិវឌ្ឍ សមត្ថភាពរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុង និងក្បែរតំបន់ការពារធម្មជាតិ តាមរយៈការបណ្តុះបណ្តាលចំណេះជំនាញផ្សេងៗ ប្រកបដោយ សក្តានុពល ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ការបង្កើតទំនាក់ទំនងស្អិតរមួត រវាងសហគមន៍និងដៃគូអភិវឌ្ឍន៍នានា ក្នុងនោះគឺ ស៤ ដែលមានន័យថា សហគមន៍ សហការ សហគ្រិន និងសមិទ្ធិផល។

ឯកឧត្តម ចាន់ តារា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ បានលើកឡើងថា ការរៀបចំបើកវគ្គបណ្តុះបណ្តាលនេះជាផ្នែកមួយ ដើម្បីឆ្លើយតបទៅនឹង គោលដៅជា យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូនក្នុងសហគមន៍មូលដ្ឋាន ដែលចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិផង និងបង្កើតការងារក្នុងកំរិតមូលដ្ឋានផងដែរ។ គម្រោងនេះពិតជាមានសារសំខាន់ និងផ្តល់នូវផលប្រយោជន៍ច្រើនបែបយ៉ាង ដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុង និងក្បែរតំបន់ការពារធម្មជាតិ ដែលជាសហគមន៍តំបន់ការពារធម្មជាតិ ជាអ្នកចូលរួមជួយថែរក្សា ការពារ និងអភិរក្សធនធានធម្មជាតិ និងអភិរក្សមរតកវប្បធម៌ ដែលមានក្នុងសហគមន៍ផងដែរ ។

លោកជំទាវ ម៉ុម ថានី បានបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ និង ដោយមានការគាំទ្រយ៉ាងពេញទំហឹងពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងបរិស្ថាន បាននិងកំពុងជួយបង្កើតជម្រើសមុខរបរ ជូនប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ ក្រៅពីការពឹងអាស្រ័យលើធនធានធម្មជាតិ ចូលរួមអភិរក្សប្រពៃណី ទំនៀមទម្លាប់ របស់ប្រជាពលរដ្ឋ និងចូលរួមបង្កើតទេសចរណ៍ធម្មជាតិ ដើម្បីបង្កើនសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចមូលដ្ឋាន។

លោកជំទាវ បានបញ្ជាក់ដែរថា វគ្គបណ្តុះបណ្តាល ធ្វើជាភ្នាក់ងារពេទ្យសត្វនាពេលនេះ បានបង្កើតឡើងតាមរយៈគម្រោងពិព័រណ៍សហគមន៍ របស់ក្រសួងបរិស្ថាន ដែលតរៀបចំឡើងសហការជាមួយក្រសួង ស្ថាប័ន ពាក់ព័ន្ធ ដើម្បីបង្កើនជម្រើសមុខរបរ ដែលជួយឲ្យជីវភាព សហគមន៍តំបន់ការពារធម្មជាតិ មានការរីកចម្រើនរុងរឿង។

សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានសម្រេចរៀបចំបង្កើតជាសហគមន៍តំបន់ការពារធម្មជាតិ ដែលគិតរហូតមកដល់បច្ចុប្បន្ននេះ មានចំនួន១៩០សហគមន៍ នៅតាមតំបន់ការពារធម្មជាតិនានា ហើយក្នុងចំណោមនោះ ខេត្តកំពង់ធំ មានសហគមន៍តំបន់ការពារធម្មជាតិ សរុបចំនួន១៧ ដែលសហគមន៍មួយចំនួន មានបងប្អូនជនជាតិដើមរស់នៅទីនោះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង