នាយឧត្តមសេនីយ៍ នាង ផាត បានអញ្ជើញដឹកនាំប្រតិភូសមាគមកម្ពុជាចូលរួមកិច្ចប្រជុំពិភាក្សាការងាររវាងសមាគមមិត្តភាពកម្ពុជា-ឡាវ
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ឡាវ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំប្រតិភូសមាគមកម្ពុជាចូលរួមកិច្ចប្រជុំពិភាក្សាការងាររវាងសមាគមមិត្តភាពកម្ពុជា-ឡាវ ជាមួយសមាគមមិត្តភាពឡាវ-កម្ពុជា នៅទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ៕