រដ្ឋបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមថ្វាយមហាព្រះរាជកុសល ខួប១០ឆ្នាំ នៃការយាងសោយព្រះទិវង្គត “ព្រះបរមរតនកោដ្ឋ”
ភ្នំពេញ៖ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ជា សុមេធី អភិបាលខេត្ត និងលោកជំទាវ ជា ផល្គុននាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញចូលរួមថ្វាយមហាព្រះរាជកុសល ខួប១០ឆ្នាំ នៃការយាងសោយព្រះទិវង្គត នៃព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិ ខ្មែរ “ព្រះបរមរតនកោដ្ឋ”។