**ទីប្រឹក្សារបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ត្រាំ ថាសន្តិភាពអ៊ុយក្រែននឹងត្រូវការពេលវេលា មិនមែនត្រឹម «ថ្ងៃដំបូង» ដូចការសន្យានោះទេ**បុរសម្នាក់ដុតខ្លួនឯង នៅខាងក្រៅការិយាល័យស៊ើបអង្កេតអំពើពុករលួយ ខណៈប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol កំពុងត្រូវបានសាកសួរ**ក្រសួងទេសចរណ៍ និងក្រសួងព័ត៌មាន ប្តេជ្ញារួមគ្នាផ្សព្វផ្សាយ និងលើកកម្ពស់សក្តានុពលវិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តរតនគិរី នាំយកអំណោយរបស់រាជរដ្ឋាបាល ចែកជូនគ្រួសារទីទាល់ក្រ ស្រ្តីមេម៉ាយ ជនចាស់ជរា និងជនពិការ ចំនួន ២១០គ្រួសារ ក្នុងស្រុកលំផាត់**ឯកឧត្តម ជា សុមេធី ណែនាំដល់មន្ត្រីសាខាមូលនិធិជាតិជំនួយសង្គមខេត្តប៉ៃលិនទើបតែងតាំងថ្មី រួមសហការគ្នាឱ្យបានល្អ ឈរលើស្មារតីឯកភាពគ្នាជាកម្លាំងតែមួយក្នុងការដោះស្រាយបញ្ហាក្នុងអង្គភាព**រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អញ្ជើញប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តប៉ៃលិន**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លឹម ប៊ុនហុក ជារដ្ឋលេខាធិការ និងជាទីប្រឹក្សា នៃក្រសួងព្រះបរមរាជវាំង**នាយឧត្តមសេនីយ៍ មាស វិរិទ្ធ សំណូមពរដល់គ្រប់សមាសភាពត្រូវរួមគ្នាបន្តអនុវត្តនូវបទបញ្ជាលេខ០១ សម្អាតចកចេញពីបឹង និងបង្កើនការប្រើប្រាស់ App NoDrug**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាលើការអភិវឌ្ឍន៍នូវកម្មវិធីទូរស័ព្ទដៃ (Agricultural Technical Support Mobile App)**លោកជំទាវ ខៀវ បូរី អញ្ជើញបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង លើការរៀបចំផែនការជាតិស្តីពីការបង្ការ ទប់ស្កាត់ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០២៥-២០៣០**ខ្លាឃ្មុំពណ៌ត្នោតអឺរ៉ាស៊ីបន្លឺសម្រែកថា រដ្ឋធានីមូស្គូសង្កេតឃើញថា រដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ ទទួលស្គាល់ការពិតជាក់ស្តែងអំពីស្ថានភាពនៃវិបត្តិអ៊ុយក្រែន**រដ្ឋមន្ត្រីការបរទេសជប៉ុន៖ ជប៉ុនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពដែលកំពុងកើតឡើងនៅក្នុងលម្ហសមុទ្ទចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ថាលោកនឹងបង្កើតទីភ្នាក់ងាររដ្ឋាភិបាលថ្មីមួយហៅថា «សេវាប្រាក់ចំណូលក្រៅប្រទេស» ដើម្បីប្រមូលពន្ធ និងប្រាក់ចំណូលទាំងអស់ពីប្រភពបរទេស**ប.ស.ស ចេញសេចក្តីជូនដំណឹងស្តីពី “លក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការចុះបញ្ជីបុគ្គលស្វ័យនិយោជន៍ក្នុងបេឡាជាតិសន្តិសុខសង្គម”**ក្រសួងការងារ ចូលរួមធ្វើបទបង្ហាញអំពីកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់**តំបន់ជាច្រើននៃភាគខាងជើងប្រទេសឥណ្ឌា គ្របដណ្ដប់ដោយអ័ព្ទក្រាស់ និងអាកាសធាតុត្រជាក់ បង្កឱ្យមានការពន្យារពេលរថភ្លើង និងជើងហោះហើរ**មន្ត្រីហុងកុង ពិភាក្សាជាមួយភាគីថៃ នៅរាជធានីបាងកកក្នុងសប្តាហ៍នេះ ដើម្បីស្វែងរកមធ្យោបាយជួយសង្គ្រោះអ្នកដែលត្រូវបានបោកបញ្ឆោតពីមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ី**សំណេរអង្គរ លើកទី២ នឹងធ្វើឡើងនាថ្ងៃទី១៩ ខែមករា នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត**គុយបា នឹងដោះលែងអ្នកទោសចំនួន៥៥៣នាក់ ក្រោយ ទីក្រុងវ៉ាស៉ីនតោន ដកចេញពីបញ្ជីនៃរដ្ឋគាំទ្រភេរវកម្ម**ប្រមុខអង្គការដែនសមុទ្ររបស់ UN ចេញមុខនិយាយថា ព្រែកជីកប៉ាណាម៉ា នឹងនៅតែជាកម្មសិទ្ធិរបស់ប៉ាណាម៉ា

អ្នកនាំពាក្យនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០បើកធ្វើសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំង



សន្និសីទសារព័ត៌មាននៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ បានប្រារព្ធឡើងនៅរសៀលថ្ងៃទី ១៥ ខែតុលា នៅវិមានសភាប្រជាជននៅក្រុងប៉េកាំង ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោក Sun Yeli អ្នកនាំពាក្យនៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ បានលើកឡើងថា សង្គមមានជីវភាពធូរធារបង្គួរដែលប្រទេសចិនបានកសាងឡើងលើសពីការរំពឹងទុកនៅពេលដើមនៃកំណែទម្រង់និងបើកចំហ គឺមានភាពល្អពេញលេញ ។ លោកបានលើកឡើងថា គោលដៅបន្ទាប់របស់ចិនគឺការកសាងប្រទេសខ្លាំងសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ។
លោកបានបញ្ជាក់ថា គិតរហូតមកដល់ឆ្នាំ ២០២០ ប្រជាជនដែលមានចំណូលកម្រិតមធ្យមរបស់ប្រទេសចិនបានលើសពី ៤០០ លាននាក់ ដែលបានបង្កើតជាក្រុមមនុស្សមានចំណូលមធ្យមដែលមានទ្រង់ទ្រាយធំបំផុត និងរីកចម្រើនបំផុតលើពិភពលោក ។ មេគុណ Engel នៃអ្នករស់នៅទីក្រុងនិងជនបទបានធ្លាក់ចុះមកនៅត្រឹម ២៩,២% និង ៣២,៧%ដោយឡែក គុណភាពនៃជីវភាពរស់នៅរបស់ប្រជាជនមានភាពប្រសើរឡើងដែលគួរឱ្យកត់សម្គាល់។ នៅចុងឆ្នាំ ២០២០ ប្រជាជនក្រីក្រនៅតាមជនបទរបស់ប្រទេសចិនចំនួន ៩៨,៩៩លាននាក់បានផុតចេញពីភាពក្រីក្រទាំងអស់ ដែលបង្កើតជាអព្ភូតហេតុក្នុងប្រវត្តិសាស្រ្តនៃការកាត់បន្ថយភាពក្រីក្ររបស់មនុស្ស។ តាមសន្ទស្សន៍នៃបរិមាណសរុបសេដ្ឋកិច្ចនិងសូចនាករផ្សេងទៀតឱ្យដឹងថា នៅឆ្នាំ ២០២០ GDP របស់ប្រទេសចិនបានកើនឡើងដល់ ១០១,៦ទ្រីលានយាន់ប្រាក់ចិន ដែលជាអង្គភាពសេដ្ឋកិច្ចធំទីពីរលើពិភពលោក។
លោក Sun Yeli បានបន្តថា សមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២២ ខែតុលាខាងមុខនេះ នឹងសម្លឹងមើលជាម៉ាក្រូអំពីការចាត់ចែងជាយុទ្ធសាស្ត្រ “ចែកជាពីរជំហាន” សម្រាប់ការកសាងប្រទេសខ្លាំងសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ ព្រមនិងចាត់ចែងភារកិច្ចជាយុទ្ធសាស្ត្រ និងវិធានការសំខាន់ៗក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។
ពេលឆ្លើយតបសំណួរអំពីគោលនយោបាយបង្ការនិងគ្រប់គ្រងជំងឺឆ្លង លោកSun Yeli បានថ្លែងថា គោលនយោបាយ“សូន្យកូវីដ” គឺជាគោលការណ៍បង្ការនិងគ្រប់គ្រងជំងឺឆ្លងដែលបង្កើតឡើងដោយឈរលើស្ថានភាពជាតិចិននិងគោរពតាមច្បាប់វិទ្យាសាស្រ្ត។ ការតម្កល់ទុកសន្តិសុខអាយុជីវិតនិងសុខភាពរបស់ប្រជាជនជារឿងចម្បង គឺជាចំណុចចាប់ផ្តើមនិងចំណុចមូលដ្ឋាននៃវិធានការទាំងអស់សម្រាប់បង្ការនិងគ្រប់គ្រងជំងឺឆ្លងរបស់ប្រទេសចិន ។ បើសិនគិតជាទូទៅ វិធានការបង្ការនិងគ្រប់គ្រងជំងឺឆ្លងរបស់ប្រទេសចិនគឺមានតម្លៃនិងប្រសិទ្ធភាពដ៏ល្អបំផុត។ដោយសារប្រកាន់ខ្ជាប់នូវគោលនយោបាយ “សូន្យកូវីដ” ទើបបានធានាអត្រាឆ្លងជំងឺនិងអត្រាស្លាប់ទាប ទើបបានធ្វើឱ្យសេដ្ឋកិច្ចនិងសង្គមដំណើរការប្រកបដោយស្ថិរភាពនិងនិរន្តរភាព។
អំពីទំនាក់ទំនងរវាងប្រទេសចិននិងអាមេរិក លោក Sun Yeli បានថ្លែងថា បើនិយាយថាការស្តារឡើងវិញនិងការអភិវឌ្ឍនៃទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិកជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតមួយនៃទំនាក់ទំនងអន្តរជាតិក្នុងរយៈពេល៥០ឆ្នាំកន្លងមក ដែលបានផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរនិងពិភពលោក នោះរឿងដ៏សំខាន់បំផុតនៃទំនាក់ទំនងអន្តរជាតិក្នុងរយៈពេល៥០ឆ្នាំខាងមុខនេះគឺចិននិងសហរដ្ឋអាមេរិកគួរតែស្វែងរកវិធីរួមរស់នៅដ៏ត្រឹមត្រូវ។គន្លឹះនៃការដោះស្រាយបញ្ហាទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិកឱ្យបានល្អគឺការគោរពគ្នាទៅវិញទៅមក ការរួមរស់នៅដោយសន្តិភាព ការធ្វើកិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ។ លោកជឿជាក់ថា ប្រជាជននៃប្រទេសទាំងពីរចិននិងសហរដ្ឋអាមេរិកមានប្រាជ្ញា មានឱកាសនិងមានសមត្ថភាពក្នុងការស្វែងរកវិធីរួមរស់នៅជាមួយគ្នាបែបនេះ។
ក្រៅពីនេះ លោក Sun Yeli បានថ្លែងទៀតថា ការបើកចំហចំពោះក្រៅប្រទេសគឺជាគោលនយោបាយរដ្ឋជាមូលដ្ឋានរបស់ប្រទេសចិន។មិនថាពិភពលោកផ្លាស់ប្តូរយ៉ាងណាក៏ដោយ ក៏ការប្តេជ្ញាចិត្តនិងឆន្ទៈរបស់ប្រទេសចិនក្នុងការបើកចំហមានភាពមុតមាំនឹងមិនងាករេទេ ប្រទេសចិននឹងប្រកាន់ខ្ជាប់ការបើកចំហចំពោះក្រៅប្រទេសក្នុងក្របខ័ណ្ឌកាន់តែធំ វិស័យកាន់តែទូលំទូលាយ និងស្រទាប់កាន់តែស៊ីជម្រៅ។ ប្រទេសចិនតែងតែជាកន្លែងក្តៅសម្រាប់ការវិនិយោគជានិច្ច៕

អត្ថបទដែលជាប់ទាក់ទង