នាយឧត្តមសេនីយ៍ អុី ឈាន បានអញ្ជេីញចូលរួមពិធីថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ទ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប ១០ឆ្នាំ
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ អុី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ នាព្រឹកថ្ងៃសៅរ៍ ០៥រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ បានអញ្ជេីញចូលរួមពិធីថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ទ ព្រះករុណា ព្រះបរមរតនកោដ្ឋ គម្រប់ខួប ១០ឆ្នាំ ដឹកនាំដោយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅស្តូបគោរពព្រះវិញ្ញាណក្ខន្ទ ព្រះករុណា ព្រះបរមរតនកោដ្ឋរាជធានីភ្នំពេញ៕