ឯកឧត្តម ថង សាវុន និងឯកឧត្តម ម៉ែន ង៉ុយ បានអញ្ជើញជាអធិបតីភាពក្នុងពិធីលែងកូនត្រី នៅក្នុងអាង ស្តុកទឹកទំនប់លើ ស្ថិតនៅក្នុងភូមិដោះក្រមុំ ក្រុងសែនមនោរម្យ
ភ្នំពេញ៖ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃចន្ទ ៧ រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥ ៦៦ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាពក្នុងពិធីលែងកូនត្រី នៅក្នុងអាង ស្តុកទឹកទំនប់លើ ស្ថិតនៅក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ពិធីនេះប្រព្រឹត្តទៅ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត លោក លោកស្រី នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការ បញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ។
សូមបញ្ជាក់ផងដែរថា កូនត្រីដែលថ្នាក់ដឹកនាំខេត្តបានលែងនៅក្នុងអាស្តុកទឹកទំនប់លើ មានចំនួន ១០.៧០០កូន រួមមាន៖ កូនត្រីឆ្ពិនចំនួន ៦.០០០កូន និងកូនត្រីប្រា ចំនួន ៤.៧០០កូន ៕