សម្តេចតេជោ អំពាវនាវឲ្យគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ យោគយល់ និងអនុគ្រោះដល់ជនរងគ្រោះ ដោយសារទឹកជំនន់
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំពាវនាវដល់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ មេត្តាយោគយល់ និងអនុគ្រោះដល់ជនរងគ្រោះដោយសារទឹកជំនន់។
ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន ៦,៤១១ នាក់ នាថ្ងៃទី១៧ តុលានេះ សម្តេចតេជោ បានណែនាំឱ្យសិក្សាស្ថិតិ ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ហើយផ្តល់ការឧបត្ថម្ភរយៈពេល ៣ខែ ដែលអាចចំណាយជាង ២លានដុល្លារ ។