ឯកឧត្តម ច័ន្ទ សុផល អញ្ជើញទៅចូលរួម កិច្ចប្រជុំពិគ្រោះយោបល់ នៅទីក្រុង Sapa ប្រទេសវៀតណាម
ភ្នំពេញ៖ ឯកឧត្តម ច័ន្ទ សុផល អនុប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញទៅចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ នៅទីក្រុង Sapa ប្រទេសវៀតណាម ចាប់ពីថ្ងៃទី១៧-២១ ខែតុលា ឆ្នាំ២០២២ ជាមួយនឹងប្រធានគណៈកម្មាធិការ/គណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាទាំង៣ នៃប្រទេសកម្ពុជា ឡាវ វៀតណាម (CLV) និងការងារពាក់ព័ន្ទផ្សេងទៀត ដើម្បីត្រៀមរៀបចំសម្រាប់សន្និសីទលើកដំបូងនៅប្រទេសឡាវ នៅឆ្នាំ២០២៣។