លទ្ធផលសេដ្ឋកិច្ច Q៣ របស់ចិនប្រកាសពីការងើបឡើងវិញគួរឱ្យកត់សម្គាល់
ប៉េកាំងៈ មន្ត្រីម្នាក់បានអោយដឹងកាលពីថ្ងៃចន្ទថា សេដ្ឋកិច្ចចិនបានបង្ហាញពីនិន្នាការគួរឱ្យកត់សម្គាល់នៃការងើបឡើងវិញនៅក្នុងត្រីមាសទីបី (Q៣) នៃឆ្នាំនេះ។
លោក Zhao Chenxin អនុប្រធានគណៈកម្មាធិការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិបានប្រាប់សន្និសីទសារព័ត៌មានមួយនៅខាងក្រៅសមាជជាតិលើកទី ២០ នៃបក្សកុម្មុយនិស្តចិនដែលកំពុងដំណើរការ។