ឯកឧត្តម វ៉ា ថន ថ្លែងអំណរគុណ ឯកឧត្តម ព្រុំ សុខា ដែលបានឧបត្ថម្ភថវិកាចំនួន ១០ លានរៀល ដើម្បីចូលរួមឧបត្ថម្ភក្នុងពិធីប្រណាំងទូក”ង”
ភ្នំពេញ៖ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ថ្លែងអំណរគុណ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ដែលបានឧបត្ថម្ភថវិកាចំនួន ១០ លានរៀល ដើម្បីចូលរួមឧបត្ថម្ភក្នុងពិធីប្រណាំងទូក”ង” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១-២២-២៣ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ។
ឯកឧត្តមអភិបាលខេត្ត ក៏បានសូមបួងសួងដល់ទេវតាក្នុងលោក សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ ជូនដល់ឯកឧត្តម លោកជំទាវ និងក្រុមគ្រួសារ សមប្រកបដោយពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ៕