**កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន**ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី៖ ក្រសួងឧស្សាហកម្មដាក់ចេញទិសដៅយុទ្ធសាស្ត្រចំនួន៧ ដើម្បីសម្រេចយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលក្រោមឱវាទប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមីនា ឆ្នាំ២០២៥ និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ**រដ្ឋបាលខេត្តកំពង់ចាម ដាក់ផែនការចាត់តាំងអនុវត្តសកម្មភាពរៀបចំសង្ក្រាន្ត ដើម្បីអបអរសាទរចូលឆ្នាំថ្មី និងបង្កលក្ខណៈឱ្យសប្បាយរីករាយជូនប្រជាពលរដ្ឋ**អគ្គនាយកធនាគារ ARDB អញ្ជើញផ្សព្វផ្សាយស្តីពីឥណទានដល់សហគមន៍ដាំបន្លែ ចិញ្ចឹមសត្វ ក្នុងស្រុកស្ទោងខេត្តកំពង់ធំ និងខេត្តសៀមរាប**ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសង្គមកិច្ច**មហាយក្សចិន នៅតែជាប្រទេសដែលគំរាមកំហែងកំពូលទាំងផ្នែកយោធា និងតាមអ៊ីនធឺណិតចំពោះសហរដ្ឋអាម៉េរិក**នាយករដ្ឋមន្ត្រីថៃ បានឆ្លងផុតការបោះឆ្នោតដកសេចក្ដីទុកចិត្តនៅក្នុងរដ្ឋសភាយ៉ាងងាយស្រួល**លោក JD Vance នឹងដឹកនាំគណៈប្រតិភូអាមេរិក ធ្វើទស្សនកិច្ចទៅកាន់ដែនដី Greenland នៅក្នុងសប្ដាហ៍នេះ**សម្តេចធិបតី សង្ឃឹមថា ឆ្នាំ២០២៥នេះ នឹងអាចឈានទៅដល់ការសម្អាតខេត្តព្រះសីហនុ ជាកន្លែងសុវត្ថិភាពល្អ**វៀតណាម នឹងកាត់បន្ថយពន្ធរបស់ខ្លួនលើផលិតផលអាម៉េរិកមួយចំនួន រួមទាំងឧស្ម័នធម្មជាតិរាវ LNG និងរថយន្ត**សហរដ្ឋអាម៉េរិក ឈានដល់កិច្ចព្រមព្រៀងទាំងជាមួយអ៊ុយក្រែន និងរុស្ស៊ី ដើម្បីផ្អាកការវាយប្រហារនៅសមុទ្ទ និងហេដ្ឋារចនាសម្ព័ន្ធថាមពល **យ៉ាងហោចណាស់មនុស្ស១៨នាក់បានបាត់បង់ជីវិត ដោយសារភ្លើងឆេះព្រៃនៅទូទាំងតំបន់ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង**អ្នកនាំពាក្យ៖ សាធារណជនសូមពិនិត្យនិងតាមដានការប្រែប្រួលគុណភាពខ្យល់ តាមប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាន ព័ត៌មានផ្ទាល់តាមរយៈឧបករណ៍នៅទូទាំងប្រទេស**ប្រធានាធិបតីអ៊ុយក្រែនអះអាងថា ប្រទេសរុស្ស៊ីអាចមានឥទ្ធិពល លើសមាជិកនៃរដ្ឋបាលសហរដ្ឋអាមេរិក “តាមរយៈព័ត៌មាន”**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល កំពុងរៀបចំផែនការវាយលុកលើដីថ្មីដ៏ធំមួយ ដែលគ្រោងនឹងដណ្តើមយកទឹកដីដ៏ធំនៅក្នុងតំបន់ហ្គាហ្សា**បុរសជនជាតិជប៉ុនម្នាក់ ត្រូវបានតុលាការកាត់ឱ្យជាប់ពិរុទ្ធទាំងគ្មានកំហុសពីបទឃាតកម្ម**បេសកជនពិសេសរបស់លោក Donald Trump ប្រចាំតំបន់មជ្ឈិមបូព៌ា លោក Steve Witkoff ដើរតួនាទីកណ្តាលក្នុងការបើកការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន**ចិនច្រានចោលរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលស្នើថាប្រទេសនេះអាចចូលរួមក្នុងការ ដាក់ពង្រាយកងកម្លាំង រក្សាសន្តិភាព**សម្តេចនាយករដ្ឋមន្រ្តី៖ កោះគុតមិនបានបាត់បង់ដូចការញុះញង់របស់ក្រុមប្រឆាំងនោះទេ

លោកជំទាវ ឡោក ខេង អញ្ជើញសំណេះសំណាលជាមួយយុវជន​ និងយុវនារី ព្រមទាំងស្ត្រី​ នៅភូមិទាំង៦ ក្នុងសង្កាត់ច្បារអំពៅ​ទី២

ភ្នំពេញ៖ លោកជំទាវ ឡោក ខេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា នាថ្ងៃ១៧ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយយុវជន​ និងយុវនារី​ ព្រមទាំង​ស្រ្តី​ នៅភូមិទាំង៦ក្នុងសង្កាត់ច្បារអំពៅ​ទី២​ សរុបចំនួន ២០៦នាក់ នៅសាលប្រជុំសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោកជំទាវ ឡោក ខេង បានមានប្រសាសន៍ រម្លឹកពីអតីតកាល​នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីការពារអាយុជីវិតប្រជាជនដ៏សែនលំបាកវេទនា​ ក្នុងនោះរួមមាន៖
-របបប្រល័យពូជសាសន៍ប៉ុលពត
-សម័យកូវីដ-១៩​ នៃរោគរាតត្បាតសកល​ ដែលម្នាក់ៗបានឆ្លងកាត់មិនអាចបំភ្លេចបានជាដាច់ខាត​ ការប្តូរអាយុជីវិតដើម្បីជាតិ និងប្រជាជនគ្រប់ដំណាក់កាល​ “យើងអាចភ្លេចកូវីដ​ តែ​កូវីដអត់ភ្លេចយើងទេ”។

លោកជំទាវបានលើកឡើងផងដែរថា បច្ចុប្បន្ននេះប្រទេសយើងមានការអភិវឌ្ឍលើគ្រប់វិស័យក្នុងរយ:ពេល២៣ឆ្នាំនៃសន្តិភាពក្រោមនយោបាយឈ្នះៗ​ និងការទទួលបាននូវអត្ថប្រយោជន៍ជាច្រើនដែលជាគោលនយោបាយរាជរដ្ឋាភិបាល​លើការគាំទ្រប្រជាជនក្រីក្រ​ ដែលផ្តល់អោយនូវមូលនិធិសមធម៌ ស្ត្រីក្រីក្រមានផ្ទៃពោះ និងកុមារក្រោមពីរឆ្នាំពេលចាក់វ៉ាក់សាំង​ ការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែអ្នកប៉ះពាល់ពីកូវីដ​ អ្នកស្លាប់​ ជាពិសេសចាប់ពីខែតុលាឆ្នាំ២០២២​ ទទួលបានកម្មវិធី​គ្រួសារស្តីពីហានិភ័យ​ នៃអតិផរណា​ និងរបបសន្តិសុខសង្គមចំពោះមន្ត្រីរាជការ​ និវត្តជន​ អតីតយុទ្ធជន​ កម្មករ​ កម្មការិនី​ បុគ្គលិកវិស័យឯកជន​។ ជាមួយនេះយុវជន​ សិស្ស និសិ្សត ទទួលបានអាហារូបករណ៍​ ទាំងក្នុង និងក្រៅប្រទេសទៅតាមសមត្ថភាព​។

លោកជំទាវតំណាងរាស្ត្រ បានបញ្ជាក់ផងដែរថា ឧត្តមភាព​ កិត្យានុភាព​ ប្រទេសកម្ពុជាលើឆាកអន្តរជាតិ​ជាងពីរទសវត្ស​រ៍​ នៃកំណើនសេដ្ឋកិច្ច​ ៧% ជាកូនខ្លាសេដ្ឋកិច្ចក្នុងអាស៊ាន​ និងពីប្រទេសមានសង្គ្រាមរ៉ាំរ៉ៃជាង៥០០ឆ្នាំ​ មកមានសន្តិភាពពេញលេញ​ និងបានជួយថែរក្សាសន្តិភាពពិភពលោកតាមរយ:ទាហ៊ានមួកខៀវ​ UN ការជួយសង្គ្រោះប្រជាជនច្រើនសញ្ជាតិក្នុងកប៉ាល់អាំស្តែដាំពីកូវីដ-១៩​ -សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបុរសសង្ហាដើរបញ្ច្រាស់ទិស -ជាម្ចាស់ផ្ទះក្នុង១០០ឆ្នាំម្តងនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរុប​ លើកទី១៣​ នៃរាជរដ្ឋាភិបាល​ និងសភា​ (ASEM និង​ ASEP) -ជាប្រធានប្តូរវេន​អាស៊ាន​ និងសហប្រធាន​កិច្ចប្រជុំកំពូលអាស៊ាន​ អាមេរិក​ និងកិច្ចប្រជុំពាក់ព័ន្ធនានា​ -ប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ នាថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ -ជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមSEA GAME លើកទី៣២ នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣។

លោកជំទាវ ឡោក ខេង ក៏បានលើកឡើងពីការប្តេជ្ញាចិត្ត​ រួមគ្នាលើគោលនយោបាយរាជរដ្ឋាភិបាល​ “មនុស្ស​ ផ្លូវ​ ទឹក​ ភ្លើង”​ ដើម្បីចូលរួមដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិ​ ពិសេសសម្រេចអោយបានពីប្រទេសមានចំណូលមធ្យមកំរិតទាប​ ទៅជាប្រទេសមានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០​ និង​ជាប្រទេសចំណូលខ្ពស់នូវឆ្នាំ២០៥០ ដូច្នេះយុវជន យុវនារី​ ត្រូវខិតខំពង្រឹងចំណេះដឹង​ ជំនាញ​ វិជ្ជាជីវ:​ ជាពិសេស​គឺ​តាមអោយទាន់នូវវិទ្យាសាស្ត្របច្ចេកវិទ្យាឧស្សាហកម្ម៤.០​ ចាប់អោយជាប់នូវកាលានុវត្តភាពដ៏ធំធេងនៃបច្ចេកវិទ្យាឌីជីថល ដើម្បីសេដ្ឋកិច្ចសង្គមឌីជីថលកម្ពុជា ៕

 

អត្ថបទដែលជាប់ទាក់ទង