**ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ៖ ការផ្ញើសារអបអរសាទររបស់មេដឹកនាំកម្ពុជា ចំពោះជ័យជំនះរបស់ឯកឧត្តម ដូ ណាល់ត្រាំ គឺជាឥរិយាបថប្រទេសជាមិត្ត**ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស្វ័រ៖ កិច្ចប្រជុំកំពូល GMS លើកទី៨, កិច្ចប្រជុំកំពូល អេកម៉ិក លើកទី១០ និងកិច្ចប្រជុំកំពូល CLMV លើកទី១១ នឹងជួយឲ្យសេដ្ឋកិច្ចកម្ពុជា កាន់តែល្អប្រសើរបន្ថែមទៀត**ក្រុមប្រឹក្សាខេត្តក្រចេះ បើកកិច្ចប្រជុំសាមញ្ញលើកទី៦ អាណត្តិទី៤**ក្រសួងមុខងារសាធារណៈ មិនមានគម្រោងជ្រើសរើសមន្ត្រីថ្មី ដើម្បីចូលបម្រើការងារក្នុងក្របខណ្ឌរបស់ខ្លួននោះទេ**លទ្ធផលនៃការចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីអាស៊ាន ស្តីពីសុខុមាលភាព និងការអភិវឌ្ឍសង្គម និងសន្និសីទគ្រួសារអាស៊ីលើកទី៤ នៅសាធារណរដ្ឋសិង្ហបុរីរបស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ សង្គ្រាមងាយបង្កើត តែលំបាកបញ្ចប់» «សន្តិភាពពិបាករក តែងាយបាត់បង់»**នាយឧត្តមសេនីយ៍ ស ថេត បញ្ជាកម្លាំងនគរបាលត្រូវតែពង្រឹងសមត្ថភាពបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដើម្បីលើកមុខមាត់កិត្តិយសកម្ពុជា កុំឲ្យមជ្ឈដ្ឋានខាងក្រៅធ្វើការលាបពណ៌ខុសការពិត**ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងទីប្រឹក្សាផ្ទាល់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចំនួន៣រូប ដោយពុំទទួលប្រាក់បំណាច់មុខងារ**ឯកឧត្តម ហែម វណ្ណឌី អញ្ជើញជាអធិបតីប្រគល់វិញ្ញាបនបត្របញ្ជាក់ប្រព័ន្ធគ្រប់គ្រងគុណភាព ISO 9001:2015 QMS ដល់សាលា ប៊ែលធី អន្តរជាតិ និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ**នាយករដ្ឋមន្រ្តីចិន លោក Li Qiang បង្ហាញការគាំទ្ររបស់ទីក្រុងប៉េកាំង ចំពោះកិច្ចប្រឹងប្រែងផ្សះផ្សា និងធ្វើអន្តរកាលនយោបាយ របស់ប្រទេសមីយ៉ាន់ម៉ា**អង់គ្លេស ដាក់ចេញនូវទណ្ឌកម្មចំនួន ៤៦ ប្រឆាំងនឹងរុស្ស៉ី រួមទាំងអ្នកដែលពាក់ព័ន្ធជាមួយក្រុមទាហានស៉ីឈ្នួល Wagner**ប្រធានាធិបតីចិន អំពាវនាវឱ្យមានស្ថិរភាពទំនាក់ទំនងជាមួយអាមេរិក ក្នុងសារអបអរសាទរលោក ដូណាល់ ត្រាំ​**ប្រទេសកាណាដា បញ្ជាឱ្យបិទអាជីវកម្មរបស់ TikTok នៅក្នុងប្រទេសរបស់ខ្លួន**ប្រទេសអាល្លឺម៉ង់ ប្រឈមនឹងការបោះឆ្នោតមុនអាណត្តិ ខណៈក្រុមចម្រុះរបស់លោក Olaf Scholz ដួលរលំ**សេតវិមាន កំពុងរួសរាន់ផ្តល់ជំនួយសន្តិសុខតម្លៃរាប់ពាន់លានដុល្លារដល់អ៊ុយក្រែន ខណៈដែលអាណត្តិរបស់លោកប្រធានាធិបតី ចូ បៃដិន ត្រូវបញ្ចប់នៅខែមករា ខាងមុខនេះ**រដ្ឋលេខាធិការក្រសួងសុខាភិបាល អំពាវនាវ និងលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យ ដែលធ្វើការងារក្នុងវិស័យសុខាភិបាល ត្រូវប្រកាន់ខ្ជាប់ក្រមសិលធម៌ វិជ្ជាជីវៈដោយឈរលើទស្សនៈធ្វើទង្វើរល្អ កុំសាងអំពើបាបទៅលើអ្នកជំងឺ**អ៉ីរ៉ង់ប្រកាសចាត់ទុក ជ័យជម្នះរបស់លោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោត គឺជាឱកាសឱ្យអាមេរិក វាយតម្លៃឡើងវិញចំពោះ គោលនយោបាយខុសឆ្គងពីមុនៗ**នៅសល់មិនដល់ ១ខែទៀតទេ ការប្រកាស និងបង់ប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៤ នឹងត្រូវផុតកំណត់**ក្រុមហ៊ុន Yunnan Investment Group មានបំណងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា**កម្មវិធីបើក “ដំណើរភាពយន្តចល័តកម្ពុជា-ចិន” លើកទី៨ ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ

ប្រតិភូក្រសួងបរិស្ថានកម្ពុជា ចូលរួមវេទិកាអន្តរជាតិលើកទី៥ ស្តីពី “Russian Energy Week 22” នៅទីក្រុងម៉ូស្គូ នៃសហព័ន្ធរុស្ស៊ី អធិបតីភាពប្រធានាធិបតី Pladimir Putin

ភ្នំពេញ៖ នៅក្រុងម៉ូស្គូ នៃសហព័ន្ធរុស្ស៊ី កាលពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រ ក្រសួងបរិស្ថានបានដឹកនាំគណៈប្រតិភូ ចូលរួមវេទិកាអន្តរជាតិលើកទី៥ ស្តីពី “Russian Energy Week 22” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមប្រធានាធិបតី Pladimir Putin និងមានការចូលរួមពីឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ប្រធានអង្គការនិងទីភ្នាក់ងារអន្តរជាតិថាមពល រដ្ឋសមាជិកអាស៊ាន មជ្ឈមណ្ឌលថាមពលអាស៊ាន(ACE) ក្រុមហ៊ុនថាមពលធំៗជាតិ នៃសហព័ន្ធរុស្ស៊ីនិងអន្តរជាតិ អង្គសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍អន្តរជាតិ វិស័យឯកជនប្រមាណជាង៣០០០នាក់ និង៧០ ប្រទេស។

គោលបំណងរួម នៃកិច្ចប្រជុំបានពិភាក្សាពីកាលានុវត្តភាព និងបញ្ហាប្រឈមដោយផ្តោតជាសំខាន់អំពីស្ថានភាពទីផ្សារអន្តរជាតិពាណិជ្ជកម្មប្រេង និងឧស្ម័នសកលលោក។ វេទិកាអន្តរជាតិនេះ ក៏បានពិភាក្សា និងរំពឹងទុកលើបញ្ហាគន្លឹះសំខាន់ៗមួយចំនួន រួមមាន ១)របៀបវារៈស្ថានភាពថាមពលរបស់ប្រទេសរុស្ស៊ី និងសកលលោក ២)ការផ្លាស់ប្តូរ និងការប្រើប្រាស់ថាមពលអគ្គិសនីប្រកបដោយនិរន្តភាព និងការជម្រុញការប្រើប្រាស់ឧស្ម័នធម្មជាតិ និង៣)កិច្ចសហការប្រតិបត្តិការក្នុងអភិវឌ្ឍន៍ការផ្ទេរបច្ចេកវិទ្យាក្នុងការផលិតថាមពលអគ្គិសនីមិនប៉ះពាល់ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់រវាងប្រទេសរុស្ស៊ី និងបណ្តាប្រទេសដៃគូ។

នៅក្នុងកិច្ចពិភាក្សាតុមូលលើប្រធានបទស្តីពី “Pathway for Sustainable Energy Transition in Asia and Pacific” ឯកឧត្តម វ៉ាន់ មុនីនាថ បានចូលរួមធ្វើបទអន្តរាគមន៍ខ្លីថា កម្ពុជាមានសុខសន្តិភាព និងស្ថិរភាពនយោបាយ បានធ្វើឱ្យកម្ពុជាសម្រេចបាននូវសមិទ្ធផលពីការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបរិស្ថាន គួរឱ្យកត់សម្គាល់។

ការកើនឡើង នៃនគរូបនីយកម្ម និងសំណង់ ការវិនិយោគពីបរទេស និងវិស័យទេសចរណ៍បានធ្វើឱ្យកម្ពុជាមានតម្រូវការថាមពលខ្ពស់ទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង។ កម្ពុជាបាននិងកំពុងចូលរួមអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(គោលដៅទី៧) ដោយ ១)ធានាឱ្យបានជាសកលនូវសេវាកម្មថាមពលទំនើប អាចទុកចិត្តបាន និងតម្លៃសមរម្យ ទី(២)ជំរុញ និងពង្រឹងការអនុវត្តថាមពលកកើតឡើងវិញ និងទី(៣) លើកកម្ពស់ប្រសិទ្ធភាពថាមពល។

កម្ពុជាបានធ្វើបច្ចុប្បន្នភាពរបាយការណ៍ការចូលរួមរបស់កម្ពុជា (NDCs) នៅក្នុងឆ្នាំ២០២០ ដោយបបង្កើនការអនុវត្តថាមពលកកើតឡើងវិញក្នុងការបង្កើនថាមពលចម្រុះស្របការធ្វើផែនការឆ្ពោះដល់ទៅ ២៥% នៅឆ្នាំ២០៣០ និងកម្ពុជានឹងមិនសាងសង់រោងចក្រទំនប់វារីអគ្គិសនីថ្មីណាមួយនៅតាមដងទន្លេមេគង្គ និងមិនអនុម័តរោងចក្រថាមពលប្រើដោយធ្យូងថ្មថ្មីបន្ថែមទៀត។ កម្ពុជាបានអនុម័តយុទ្ធសាស្រ្តរយៈពេលវែងប្រកបដោយអព្យាក្រឹតភាពកាបូន ដែលមានគោលការណ៍អនុវត្តថាមពលស្អាត និងថាមពលកកើតឡើងវិញក្នុងការបង្កើនថាមពលចម្រុះឱ្យបាន ៣៥% នៅឆ្នាំ២០៥០។

ម៉្យាងទៀត កម្ពុជារំពឹងថានឹងអនុម័តគោលនយោបាយថាមពលប្រកបដោយនិរន្តភាព និងក្រមបរិស្ថាន និងធនធានធម្មជាតិ ដើម្បីគាំទ្រទៅដល់ការអនុវត្តគោនយោបាយថាមពល។ ជាមួយគ្នានេះដែរ កម្ពុជាអំពាវនាវក្នុងការបង្កើតចំណងកិច្ចសហប្រតិបត្តិការទាំងនៅថ្នាក់ជាតិ និងអន្តរជាតិក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកតម្រូវការហិរញ្ញប្បទាននិងការទទួលបានពីមូលនិធិហិរញ្ញវត្ថុផ្សេងៗ ជាពិសេសមូលនិធិអាកាសធាតុបៃតង(GCF)ដែលអាចរំពឹងទុកសម្រេចបាន និងទ្រង់ទ្រាយការវិនិយោគ ក៏ដូចជាការផ្ទេរបច្ចេកវិទ្យា ដើម្បីអភិវឌ្ឍ និងដំណើរការថាមពលប្រកបដោយនិរន្តភាពនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង