**អភិសន្ដិបណ្ឌិត ស សុខា ប្រកាសគាំទ្រពេញទំហឹង ការសម្រេចចិត្តប្រកបដោយ ប្រតិភាណ របស់សម្ដេចអគ្គមហាសេនាបតីតេជោចំពោះករណី CLV-DTA**សម្តេចតេជោ៖ កម្ពុជាសម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ កញ្ញានេះតទៅ ដើម្បី «ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឲ្យមានលទ្ធភាពញុះញង់បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត**រដ្ឋមន្ត្រីការបរទេសកម្ពុជា ផ្ញើលិខិតផ្លូវការទៅរដ្ឋមន្ត្រីក្រសួងបរទេសឡាវ និងវៀតណាម បញ្ជាក់ពីការសម្រេចរបស់កម្ពុជា បញ្ចប់ការចូលរួមកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)**ឯកឧត្តម ប៊ុន ហ៊ុន៖ ដើម្បីទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌ មន្ដ្រីនគរបាល ឬអាវុធហត្ថ ត្រូវឆ្លងកាត់ការតែងតាំង និងស្បថនៅសាលាឧទ្ធរណ៍**បណ្ឌិត ជិន ម៉ាលីន ដឹកនាំគណៈប្រតិភូកម្ពុជាប្រជុំត្រៀម មុននឹងចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវគ្គបណ្ដុះបណ្ដាលនៅកូរ៉េ**រដ្ឋមន្រ្តីក្រសួងសុខាភិបាល ចុះពិនិត្យការបើកដំណើរការដំណាក់កាលដំបូង និងសួរសុខទុក្ខសំណេះសំណាលថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរពេទ្យ ហ្លួង ម៉ែ**EU សន្យាផ្តល់ប្រាក់កម្ចីដល់អ៊ុយក្រែន ដើម្បីជួយកសាងសេដ្ឋកិច្ច និងបណ្តាញអគ្គិសនីឡើងវិញ**សមាគមបាល់ទាត់ប៉ូឡូញប្រកាសជំនួយហិរញ្ញវត្ថុសម្រាប់ក្លឹបដែលរងផលប៉ះពាល់ដោយទឹកជំនន់**ប្រធាន EC ទៅដល់នៅទីក្រុង Kiev សារជាថ្មី ដើម្បីពិភាក្សាអំពីការគាំទ្រអ៊ុយក្រែន**សម្តេច ម៉ែន សំអន អញ្ជើញសូត្រមន្តកាន់បិណ្ឌវេនទី៤ នៅវត្តព្រះអង្គធំ**ក្រសួងការងារ និងអន្តរជាតិទេសន្តរប្រវេសន៍ IOM ឯកភាពបន្តពង្រឹងទំនាក់ទំនងផ្នែកទេសន្តរប្រវេសន៍នៅកម្ពុជា**សម្តេច ម៉ែន សំអន អញ្ជើញអុចធូបបួងសួងនៅប្រាសាទព្រះគោ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើនជូនដល់ប្រជាពលរដ្ឋខ្មែរ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធីសូត្រមន្ត កាន់បិណ្ឌវេនទី៤ នៅវត្តបទុមវតី**ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​​ លើកទឹកចិត្តប្រជាពលរដ្ឋរងការចាញ់បោកគ្រប់រូបភាព ប្តឹងទៅសមត្ថកិច្ចដើម្បីរកមុខជនខិលខូចមក​ផ្តន្ទា​ទោស**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តឱ្យវេទិកាស្រ្តីអឺរ៉ាស៊ីលើកទី៤ផ្តល់អាទិភាពឱ្យមានការចូលរួមរបស់ស្រ្តីក្នុងការចរចាសន្តិភាព និងការដោះស្រាយជម្លោះ**អ៊ុំ សំអាន ធ្លាប់ជាទណ្ឌិតជាប់គុកដោយសារតែបំភ្លៃការពិតលើរឿងព្រំដែន**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្ដល់អំណោយជូន មណ្ឌលកុមារកំព្រាវិសាខានៃក្តីសង្ឃឹមវត្តខ្ចាស់ ស្ថិតក្នុងស្រុកព្រះនេត្រព្រះ**នគរបាលឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីហិង្សា នៅជាប់របងព្រលានយន្តហោះភ្នំពេញ ខណ្ឌពោធិ៍សែនជ័យ**សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅចិន ចាប់ពីថ្ងៃ ទី២២-២៦ ខែកញ្ញា

ផ្ទៃដីក្នុងស្រុកចំនួន២របស់ខេត្តបាត់ដំបង ប្រមាណជាង១ម៉ឺនហិកតា ត្រូវបានកាត់ដម្រឹមនិងធ្វើការកែសម្រួលឡើងវិញរវាងខេត្តបាត់ដំបង និងខេត្តប៉ៃលិន

ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបងនិងខេត្តប៉ៃលិន បានឯក
ភាពគ្នាកំណត់យកស្ទឹងមង្គលបុរី នៅក្នុងស្រុកកំរៀង និង ស្ទឹងបរឡាង ស្រុកសំឡូតរបស់ខេត្តបាត់ដំបង ដើម្បីកែសម្រួលដម្រឹមព្រំប្រទល់រដ្ឋបាលខេត្ត របស់ខ្លួន ផ្ទៃដីក្នុងភូមិសាស្ត្រនៃស្រុកចំនួន០២របស់ខេត្តបាត់ដំបង ប្រមាណជាង០១ម៉ឺនហិកតាត្រូវបានកាត់ដម្រឹមនិងធ្វើការកែសម្រួល នៃ ចំណុចព្រំប្រទល់រដ្ឋបាលខេត្តទាំង២ជាថ្មីឡើងវិញរវាងខេត្តបាត់ដំបងនិងខេត្តប៉ៃលិន។

ក្នុងឱកាសដែលថ្នាក់ដឹកនាំខេត្តទាំង២ បានជួបពិភាក្សាគ្នា និងធ្វើការផ្ទៀងផ្ទាត់ផែនទីរបស់ខេត្តទាំង២នៅព្រឹក
ថ្ងៃទី១៨ខែតុលាឆ្នាំ២០២២នេះ នៅចំណុចស្ពា
នភ្នំដំបងស្ថិតនៅក្នុងភូមិសាស្ត្រឃុំមានជ័យ នៃស្រុកសំឡូត ខេត្តបាត់ដំបង។

ក្នុងជំនួបពិភាក្សានេះ ខាងប្រតិភូខេត្តបាត់ដំបង ដឹកនាំដោយ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង អមដំណើរដោយឯកឧត្តម អភិបាលរងខេត្ត ប្រធានមន្ទីរជំនាញពាក់ព័ន្ធ ជាពិ
សេសប្រធានមន្ទីរដែនដីខេត្ត និងអាជ្ញាធរស្រុកពាក់ព័ន្ធទាំង២ខាងលើ របស់ ខេត្តបាត់ដំបង។

ដោយឡែកប្រតិភូខេត្តប៉ៃលិន ដឹកនាំដោយលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំសំខាន់ៗនិងមន្ទីរពាក់ជាច្រើនទៀត។

ការចុះពិនិត្យមើលនិងផ្ទៀងផ្ទាត់នូវចំណុចភូមិសាស្ត្រដែលត្រូវរៀបចំកែសម្រួលព្រំប្រទល់រដ្ឋបាល រវាង រដ្ឋបាលខេត្តបាត់ដំបង និង ខេត្តប៉ៃលិននេះ គឺធ្វើឡើងបន្ទាប់ពីមានការណែនាំនិងបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ឲ្យអភិបាលខេត្តបាត់ដំបង និងខេត្តប៉ៃលិន ត្រូវធ្វើការដោះស្រាយរឿង បញ្ហាព្រំប្រទល់តំបន់រដ្ឋបាលមួយឲ្យបានច្បាស់លាស់រវាងខេត្តទាំង២ក្នុងរយៈពេល០២សប្តាហ៍ឲ្យចប់រួចរាល់។

តាមរយៈការជួបពិភាក្សារវាងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន គឺបានឯកភាពគ្នាជាគោលការណ៍ជាក់លាក់លើប្លង់ផែនទី ដោយកំណត់កែសម្រួលយកស្ទឹងទាំង២ជាព្រំប្រទល់
នៃរដ្ឋបាលខេត្តទាំង២។ដោយក្នុងនោះ៖នៅក្នុងស្រុកសំឡូត កំណត់យកស្ទឹងបរឡាង ដែលស្ថិតក្នុងភូមិសាស្ត្រនៃឃុំមានជ័យ និងផ្នែកខ្លះទៀតក្នុងឃុំសំឡូត ធ្វើជាព្រំប្រទល់ខេត្ត។ដោយឡែកនៅក្នុងស្រុកកំរៀង កំណត់យកស្ទឹងមង្គលបុរី
ដែលស្ថិតក្នុងភូមិសាស្ត្រនៃឃុំកំរៀងនិងផ្នែកខ្លះទៀត ក្នុងឃុំតាក្រី ដើម្បីធ្វើជាព្រំប្រទល៎ខេត្ត។

ក្នុងជំនួបលើស្ពានភ្នំដំបង នេះផងដែរ ឯកឧត្តម និងលោកជំទាវ អភិបាលខេត្តទាំង២(បាត់ដំបង-ប៉ៃលិន) បានជម្រុញដល់មន្ទីរដែនដីនៃខេត្តទាំង២ត្រូវបន្តជួបគ្នាដើម្បីធ្វើការងារជំនាញឲ្បបានកាន់តែលម្អិតច្បាស់ថែមទៀតនូវក្នុងការផ្ទៀងផ្ទាត់ផែនទីរបស់ខេត្តនីមួយៗដើម្បីបន្សីឲ្យ
បានត្រឹមត្រូវជាក់លាក់ដល់ការឯកភាពសម្រេចក្នុងការទទួលស្គាល់នូវការកែសម្រួលព្រំប្រទល់រដ្ឋបាលជាក់លាក់ រវាង ខេត្តទាំង២ សម្រាប់ថ្ងៃអនាគត។

បើតាមការគូសបញ្ជាក់ពីមន្រ្តីជំនាញ បានឲ្យដឹងថា ផ្ទៃដីដែលត្រូវកែសម្រួលផ្ទៀងផ្ទាត់កាត៎ដម្រឹមព្រំប្រទល់រដ្ឋបាលជាក់លាក់ជាថ្មីឡើងវិញ រវាង ខេត្តបាត់ដំបង និងខេត្តប៉ៃលិន ក្នុងនោះយ៉ាងហោចណាស់ផ្ទៃដីប្រមាណជាង១ម៉ឺនហិកតា ដែលស្ថិតនៅក្នុងភូមិសាស្ត្ររដ្ឋបាលខេត្តបាត់ដំបង ត្រូវផ្ទេរប្រគល់ទៅខាងរដ្ឋបាលខេត្តប៉ៃលិនកាន់កាប់វិញ ក្រោយពីចុះហត្ថលេខាទទួលស្គាល់ព្រំប្រទល់កែសម្រួលរួចហើយនោះ៕

អត្ថបទដែលជាប់ទាក់ទង