ឧត្តមសេនីយ៍ហ៊ុន ម៉ាណែត អញ្ជើញប្រជុំពិភាក្សាការងារនៅតំបន់ប្រតិបត្តិការសឹករងបាត់ដំបង និងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ យោធភូមិភាគទី៥
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញប្រជុំពិភាក្សាការងារនៅតំបន់ប្រតិបត្តិការសឹករងបាត់ដំបង និងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ យោធភូមិភាគទី៥ កងទ័ពជើងគោក។
កិច្ចប្រជុំនេះដោយមានការអញ្ជើញចូលរួមពីថ្នាក់មេបញ្ជាការកងទ័ពជើងគោក យោធភូមិភាគទី៥ និងនាយទាហានតំបន់ប្រតិបត្តិការសឹករងបាត់ដំបង និងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យជាច្រើនរូបទៀត៕