រដ្ឋបាលខេត្តកោះកុង បើកកិច្ចប្រជុំសាមញ្ញលើកទី៤១ របស់ក្រុមប្រឹក្សាខេត្ត
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំសាមញ្ញ លើកទី៤១ របស់ក្រុមប្រឹក្សាខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពី គណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ ប្រធានអង្គភាព ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
របៀបវារៈ នៃកិច្ចប្រជុំ រួមមាន :
១/ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង
២/របាយការណ៍ ស្ដីពីសកម្មភាពការងាររបស់គណៈអភិបាលខេត្តកោះកុង គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២
៣/ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ ស្ដីពីការអនុវត្តន៍ការងាររបស់រដ្ឋបាលខេត្តកោះកុង ប្រចាំខែកញ្ញា ឆ្នាំ២០២២
៤/របាយការណ៍ ស្តីពីលទ្ធផលការងារប្រចាំខែកញ្ញា ឆ្នាំ២០២២ របស់គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្តកោះកុង
-គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារខេត្ត
-គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស
-គណៈកម្មាធិការលទ្ធកម្ម
-គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្ត
៥/របាយការណ៍ ស្តីពីលទ្ធផលការងារប្រចាំខែកញ្ញា ឆ្នាំ២០២២ និងទិសដៅបន្តរបស់ ការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង
៦/បញ្ហាផ្សេងៗ…..៕