លោកជំទាវ ឡោក ខេង បានអញ្ជើញជួបសំណេះសំណាលជាមួយយុវជន យុវនារី ជាកម្មករ កម្មការិនី ក្នុងសង្កាត់ច្បារអំពៅទី២
ភ្នំពេញ៖ លោកជំទាវ ឡោក ខេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា នាព្រឹកថ្ងៃ១៩ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញជួបសំណេះសំណាលជាមួយ យុវជន យុវនារី ជាកម្មករ កម្មការិនី បម្រើការក្នុងសិប្បកម្មទឹកត្រី ទឹកកក បងប្អូនម៉ូតូឌុប ម៉ូតូកង់បី និងបងប្អូនអ្នកប្រកបមុខរបរក្រៅប្រពន្ធ័ សរុបចំនួន ១៨៩នាក់ និងបានឧបត្ថម្ភថវិការបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ក្នុងម្នាក់ៗចំនួន ១ម៉ឺនរៀល នៅសាលប្រជុំសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ៕