**NBC News៖ សហរដ្ឋអាមេរិក អាចនឹងដកកងទ័ពប្រមាណ១០ ០០០នាក់ ចេញពីតំបន់ភាគខាងកើតនៃទ្វីបអឺរ៉ុប**មូលនិធិជាតិជំនួយសង្គម ចេញសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ សម្រាប់ខែកុម្ភៈ ឆ្នាំ២០២៥ និងការបើកសាច់ប្រាក់ សម្រាប់ខែមីនា ឆ្នាំ២០២៥**លោក ដូណាល់ ត្រាំ និយាយចំអកឡកឡឺយដាក់មេដឹកនាំអន្តរជាតិ ជុំវិញការចរចារឿងវិធានការពន្ធគយដ៏ចម្រូងចម្រាស ដែលលោកបានប្រកាសដាក់ចេញជាសកល**លោក ដូណាល់ ត្រាំ គ្រោងនឹងដាក់ពន្ធរហូត១០៤ភាគរយលើការនាំចូលរបស់ចិនទាំងអស់**អ៊ីរ៉ង់ចង់ឃើញកាយវិការសុច្ឆន្ទៈជាក់ស្តែងមួយពីសហរដ្ឋអាមេរិក មុនពេលកិច្ចចរចាទល់មុខគ្នារវាងមន្ត្រី នៃប្រទេសទាំងពីរ អំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់**មេដឹកនាំប៉ាឡេស្ទីន អំពាវនាវ ឱ្យក្រុមសកម្មប្រយុទ្ធហាម៉ាស ឈប់អនុញ្ញាតឱ្យអ៉ីស្រាអែល បន្តធ្វើសង្រ្គាមដ៏បំផ្លិចបំផ្លាញ នៅតំបន់ហ្កាហ្សាតទៀត**លោក Prabowo Subianto៖ ឥណ្ឌូណេស៉ីត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់ជម្រកបណ្តោះអាសន្នដល់ប្រជាជនប៉ាឡេស្ទីន ដែលរងគ្រោះពីសង្គ្រាមនៅតំបន់ហ្កាហ្សា**តំណាងពាណិជ្ជកម្មអាមេរិក អះអាងថា លោក ដូណាល់ ត្រាំ គ្មានគម្រោងផ្តល់ ការលើកលែងដល់ប្រទេសណាមួយឡើយ ក្នុងរយៈពេលខ្លីខាងមុខ ពាក់ព័ន្ធវិធានការពន្ធគយជាសកល**រដ្ឋមន្ត្រីការពារជាតិអាមេរិក៖ សហរដ្ឋអាមេរិកនឹងមិនអនុញ្ញាត ឱ្យចិនបង្កការគំរាមកំហែងដល់ការធ្វើប្រតិបត្តិការ របស់ព្រែកជីកប៉ាណាម៉ា នោះឡើយ**គ្រោះថ្នាក់បាក់រលំដំបូងក្លឹបរាត្រីមួយបានសម្លាប់មនុស្សយ៉ាងហោច ៦៦នាក់ នៅក្នុងសាធារណរដ្ឋដូមីនីក**លោក ដូណាល់ ត្រាំ៖ ក្រុមហ៊ុន TSMC នឹងប្រឈមនឹងពន្ធរហូតដល់ ១០០% ប្រសិនបើមិនសាងសង់រោងចក្ររបស់ខ្លួននៅសហរដ្ឋអាមេរិក**អង្គការសហប្រជាជាតិ៖ គ្មាននរណាឈ្នះឡើយ ក្នុងសង្រ្គាមពាណិជ្ជកម្ម ហើយបណ្តាប្រទេសក្រីក្រ នឹងត្រូវទទួលរងផលវិបាក**មេដឹកនាំគណបក្សប្រឆាំងដ៏សំខាន់របស់កូរ៉េខាងត្បូង គឺលោក លី ជេយុង នឹងចុះចេញពីតំណែង**លោក Trump អះអាងថា អាមេរិកនឹងប្រកាសពន្ធលើការនាំចូលឱសថក្នុងពេលឆាប់ៗនេះ**លោក Xi Jinping៖ ចិន​នឹង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេសជិតខាង ក្នុង​សុន្ទរកថា​ជាសាធារណៈ​លើកដំបូង ​ចំពេល​មាន​ការកើនឡើង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​របស់​អាមេរិក**លោក ត្រាំ គ្មានការលើកលែងពន្ធគយដល់ប្រទេសណាមួយឡើយ**USAID ដកថយ ជារបត់សម្រាប់NGOs និង CBOs នៅកម្ពុជា អត្ថបទដោយ៖ លោកឈាង ឥទ្ធីឬទ្ធិ**កម្ពុជា-ឥណ្ឌា សម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏យូរលង់ និងជិតស្និទ្ធរវាងប្រទេសទាំងពីរ**ADB៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ប៉ុន្តែហានិភ័យពន្ធគយអាចប៉ះពាល់ទស្សនវិស័យនេះ**មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ២នាក់ រឹបអូសបានសារធាតុញៀនជាង ៤៧គីឡូក្រាម ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង

ថ្នាក់ដឹកនាំ និងបុគ្គលិកវេទិកាធុរកិច្ចវិនិយោគសិង្ហបុរី ជាង ១០០នាក់ ចូលរួមឈ្វេងយល់ពីរបបសន្ដិសុខសង្គម ផ្នែកប្រាក់សោធន តាមរយៈមន្ត្រីជំនាញ ប.ស.ស.

ភ្នំពេញ៖ ឆ្លើយតបទៅនឹងការស្នើសុំរបស់វេទិកាធុរកិច្ចវិនិយោគសិង្ហបុរី(SIBF) កាលពីពេលកន្លងទៅ នៅរសៀលថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០២២នេះ ដោយទទួលបានការអនុញ្ញាតពីសំណាក់ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. លោក សុក បូរ៉ា ប្រធាននាយកដ្ឋានតាវកាលិកសន្តិសុខសង្គម នៃ ប.ស.ស. បានអញ្ជើញធ្វើបទបង្ហាញស្ដីពី របបសន្តិសុខសង្គមផ្នែកប្រាក់សោធន ជូនដល់ថ្នាក់ដឹកនាំ និងបុគ្គលិកវេទិកាធុរកិច្ចវិនិយោគសិង្ហបុរី។

ក្នុងបទបង្ហាញខាងលើ លោកប្រធាននាយកដ្ឋាន បានបញ្ជាក់យ៉ាងច្បាស់ថា៖ របបសន្ដិសុខសង្គមផ្នែកប្រាក់សោធន គឺជាកាតព្វកិច្ចដែលត្រូវចូលរួមអនុវត្តក្នុងការបង់ភាគទាន ៤ភាគរយ នៃប្រាក់ឈ្នួលរបស់បងប្អូននិយោជិត ដែលក្នុងនោះនិយោជកចូលរួមបង់ភាគទាន ២ភាគរយ និងបងប្អូននិយោជិតបង់ភាគទានដែលជាចំណែកខ្លួនឯង ២ភាគរយផងដែរ ដោយឡែកអត្ថប្រយោជន៍ដែលបងប្អូននិយោជិតនិងទទួលបានមកវិញគឺ ៤ភាគរយ ពេញតែម្ដង។

លោកប្រធាននាយកដ្ឋាន បានបន្ដទៀតថា៖ ការចូលរួមចំណែក ២ភាគរយ ជាកាតព្វកិច្ចរបស់ភាគីនិយោជកនេះ គឺជាការជួយលើកទឹកចិត្តដល់កម្មករនិយោជិតដែលបម្រើការងារនៅក្នុងសហគ្រាស គ្រឹះស្ថានរបស់ខ្លួនឱ្យមានការខិតខំប្រឹងប្រែងក្នុងការបំពេញការងារបន្ថែមទៀតដើម្បីបង្កើនផលិតភាពការងារឱ្យកាន់តែរីកចម្រើននិងនិរន្ដរ៍ភាពការងាររបស់បងប្អូនផ្ទាល់តែម្ដង។

លោកប្រធាននាយកដ្ឋាន បានបន្ថែមទៀតថា៖ នៅពេលដែលបងប្អូនដល់អាយុចូលនិវត្តន៍ ប.ស.ស. និងបើកប្រាក់សោធនជូនបងប្អូនជារៀងរាល់ខែ ដោយក្នុងមួយខែបើកជូនពីរដង ហើយអ្វីដែលសំខាន់នោះគឺបងប្អូននឹងទទួលបានសេវាថែទាំសុខភាពដោយឥតគិតថ្លៃពី ប.ស.ស. ផងដែរ។

សូមបញ្ជាក់ថា បទបង្ហាញខាងលើ មានការចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកវេទិកាធុរកិច្ចវិនិយោគសិង្ហបុរី ប្រមាណជាង ១០០នាក់ នៅសាលប្រជុំរាជបណ្ឌិតសភាអន្តរជាតិសិង្ហបុរី (កម្ពុជា)៕

អត្ថបទដែលជាប់ទាក់ទង