ឧត្តមសេនីយ៍ឯក យឿង សុខុន ដឹកនាំប្រតិភូ ចុះត្រួតពិនិត្យការសាងសង់អគារ វរសេនាតូចស៊ើបការណ៍ និងសាលាពលទាហានទី៣ ព្រមទាំងសួរសុខទុក្ខសិក្ខាកាម
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៣ បានអញ្ជើញដឹកនាំប្រតិភូ ចុះត្រួតពិនិត្យការសាងសង់អគារស្នាក់នៅ របស់វរសេនាតូចស៊ើបការណ៍ និងពិនិត្យការសាងសង់អគារទីចាត់ការថ្មីរបស់សាលាពលទាហានទី៣ ដែលធ្វើរួច និងបន្តសាងសង់ ។
នាឱកាសនោះឯកឧត្តម បានសំណេះសំណាលសួរសុខទុក្ខ ដល់សិក្ខាកាមដែលកំពុងហ្វឹកហ្វឺន នៅសាលាពលទាហានទី៣ បានផ្តាំផ្ញេីដល់សិក្ខាកាមត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រ យកចំណេះដឹង ចំណេះធ្វើ គោរពវិន័យ របស់សាលា រហូតដល់ពេលបញ្ជប់វគ្គ ។