សម្តេចតេជោ ហ៊ុន សែន៖ EDC សម្រេចតបណ្តាញអគ្គិសនី ចូលតាមផ្ទះពលរដ្ឋ នៅរុនតាឯក ដោយមិនគិតថ្លៃ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឲ្យដឹងថា អគ្គិសនីកម្ពុជា (EDC) សម្រេចតបណ្តាញអគ្គិសនី ចូលតាមផ្ទះប្រជាពលរដ្ឋ នៅតំបន់រុនតាឯក ដោយមិនគិតថ្លៃនោះឡើយ ។
ក្នុងឱកាសបន្តជួបសំណេះសំណាលជាលើកទី៣ ជាមួយប្រជាពលរដ្ឋប្រមាណ ១,៨៥៣គ្រួសារទៀត ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ទៅតាំងទីលំនៅនៅតំបន់អភិវឌ្ឍន៍រុនតាឯក នាថ្ងៃទី២១ តុលានេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការរៀបចំបណ្តាញអគ្គិសនី នៅតំបន់អភិវឌ្ឍន៍រុនតាឯក ត្រូវចំណាយថវិកាសរុបប្រមាណ ៦លានដុល្លារ ។
សម្តេចតេជោ បន្ថែមថា គ្រឿងចក្រ ១៩៤គ្រឿង កំពុងប្រតិបត្តិការរៀបចំហេដ្ឋារចនាសម្ព័ន្ធ នៅរុនតាឯក ៕